តុលាការ ចោទប្រកាន់នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស រឿងប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ នៅទីបំផុត តំណាងអយ្យការ អមសាលាដំបូង ខេត្តសៀមរាប បានសម្រេចចោទប្រកាន់ លោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ ខេត្តសៀមរាប ចំនួន ៣ បទល្មើស ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងបទប៉ុនប៉ងមនុស្សឃាត លើស្ត្រីម្នាក់ និងបានបញ្ជូនសំណុំរឿង ទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត តាមនីតិវិធី។ ការសម្រេចចោទប្រកាន់នេះ បានធ្វើឡើង បន្ទាប់ពីលោក សោម សមស័ក្តិ មិនបានចូលខ្លួន ឆ្លើយបំភ្លឺចំនួនពីរដង ដោយបានពន្យារពេល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តុលាការ នៅតែបន្តនីតិវិធីរបស់ខ្លួន។