ដោយ: ទេពកង្រី / កំពង់ឆ្នាំង: នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះសហគមន៍គ្រិស្តបរិស័ទបរួមជាមួយអាជ្ញាធរក្រុកំពង់ឆ្នាំងចុះធ្វើការផ្សព្វផ្សាយ និងធ្វើអនាម័យ សម្អាតបរិស្ថានតាមដងវិថីនានានៅក្រុងកំពង់ឆ្នាំង ។
ការចុះផ្សព្វផ្សាយនិងការប្រមូលសម្រាមនេះដោយបានធ្វើឡើងមានការអញ្ជើញចូលរួមពីសំណាក់លោកយិន សាវ៉េន អភិបាលក្រុកំពង់ឆ្នាំង និង លោកស្រី ជួន ចរិយា ប្រធានសហគមន៍គ្រិស្ដបរិស័ទខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមយុវជននៃសហគមន៍គ្រិស្តបរិស័ទចូលរួមចំនួន២៥០នាក់ ។
សកម្មភាពនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរបរិស្ថាន និង មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំងផងដែរ ដោយរួមគ្នាដើររើសសំរាម ដើម្បីសំម្អាតបរិស្ថានក្រុងដោយគ្មានសំរាម និងសុខុមាលភាពប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក្នុងក្រុងកំពង់ឆ្នាំង៕ សរន