​ដោយៈ​សុផល​/ភ្នំពេញៈក្នុងឱកាស​នៃ​ពិធី​បិទ ការប្រកួត​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី គណៈប្រតិភូ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា អមដំណើរ​ដោយ​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា បាន​អញ្ជើញ​ទៅ​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ពី​ម្ចាស់ផ្ទះ​ឥណ្ឌូនេស៊ី​។
​តាមរយៈ​ពិធី គឺ​បានប្រកាស​ជា​ឱ​ឡា​រឹ​កថា កម្ពុជា​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពីពេលនេះ​តទៅ​។​

​គណៈប្រតិភូ​កម្ពុជា​នឹងធ្វើ​មាតុភូមិ​និវត្ត​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នា​រសៀល​ថ្ងៃទី​៧ ខែសីហា ដោយមាន​ការទទួល​ស្វាគមន៍​ដោយផ្ទាល់​ពី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹ​ត្ត​ការណ៍​កីឡា ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម Camsoc ព្រមទាំង​ការ​ដង្ហែ​ទង់​នៅតាម​ដង​វិថី​សំខាន់ៗ​ក្នុង​រាជធានី​ភ្នំពេញ​ផងដែរ​។​

ក្បួននឹង​បន្ដ​ដង្ហែ​ទៅ​បញ្ចប់​នៅ​ទីស្នាក់ការ NOCC ដែល​ស​បញ្ជាក់ថា ស៊ី​ហ្គេម​បាន​ទៅដល់​កម្ពុជា ដើម្បី​រួមចំណែក​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ នា​ឆ្នាំ​២០២៣ ទាំងអស់គ្នា ៕​Ph