​ដោយៈ​សុផល​/​ភ្នំពេញ​៖​កោះស្លាកែត​ស្ទូ​ឌី​យោ​ជា​កន្លែង​សម្រាក​លំហែកាយ​ដែល​រំលេច​ទៅដោយ​វប្បធម៌​និង​ធម្មជាតិ​សំរាប់​អ្នក​ដែល​ធ្វើដំណើរ​កំសាន្ត​វិល​ល្ងាច​ដែល​គាត់​មិន​ចង់​ចំណាយ​ពេលវេលា​យូរ​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល​១​ម៉ោង​ចេញ​ក្រៅ​ក្រុង​បន្តិច​គាត់​ក៏បាន​មកលេង​កំសាន្ត​នៅ​ទីកន្លែង​ដែលមាន​ទេសភាព​ស្រុកចំការ​និង​អាកាសធាតុ​ដូច​នៅតាម​បណ្ដា​ខេត្ត​ដែរ​។

​កោះស្លាកែត​ស្ទូ​ឌី​យោ​មាន​ហាង​កាហ្វេ​ប្រេន​ដែលមាន​ទីធ្លា​ធំ​ទូលាយ​ភ្ជាប់​គ្នា​និង​អាង​ហែល​ទឹក​ទំនើប​និង​មានផ្ទះ​លំហែ​ដែល​សាងសង់​បែប​រចនាបថ​ខ្មែរ​ផ្នែក​ខាងក្រៅ​ហើយ​ដែល​ផ្នែក​ខាងក្នុង​តុបតែង​ជា​លក្ខណៈ​ទំនើប​ទាន់សម័យ​តាមបែប​រចនាបថ​បរ​ទេស​ដូចជា​៖​ប្រទេស​ថៃ ជប៉ុន អាមេរិក និង​ឈី​ក​(​ម៉ូ​រ៉ុ​កកូ​)​។

​អ្វីដែល​ពិសេស​បំផុត​នោះ​គឺ​យើង​បាន​សង់ផ្ទះ​ខ្មែរ​ដ៍​ប្រណិត​មួយ​តាម​រចនាបថ​ខ្មែរ​ទាំងស្រុង​ទាំង​ខាងក្នុង​និង​ខាងក្រៅ​ហើយ​ដែល​បានដាក់​ឈ្មោះថា​ភូមិគ្រឹះ​ល្វែង​ច័ន្ទ​ដែល ជា​ទីកន្លែង​សំរាប់​រៀបចំ​ពិធី​ប្រពៃណី​ផ្សេងៗ​ហើយ​ដែល​សក្ដិសម​ជាពិសេស​ជាមួយនឹង​កម្មវិធី​ថតរូប​មង្គលការ​និង​ឈុត​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ​។ ក្រៅពីនោះ កោះស្លាកែត​ស្ទូ​ឌី​យោ​មាន​ទេសភាព​ដ៍​សែន​មនោ​រម្យ​ប្លែក​ជា​លក្ខណៈ​ស្រុកចំការ​ដែល​អមដោយ​ដើមឈើ​រុក្ខជាតិ​តូចធំ​ជីវៈចំរុះ​តាម​ដងអូរ ស្រះ​ឈូក និង​បឹង​ដ៍​ធំ​ដែល​អាច​អុំទូក​លេង​កំសាន្ត​បាន​យ៉ាង​សប្បាយ​។​កោះស្លាកែត​ស្ទូ​ឌី​យោ​បានចាប់ផ្តើម​បើកទទួល​ភ្ញៀវ ដែលមាន​បំណង​ចង់​មក​ទស្សនា​កំសាន្ត ថតរូប​និង​វីដេអូ​មង្គលការ​ឬ pre-wedding ជួបជុំ​ក្រុមគ្រួសារ​និង​មិត្តភក្តិ​។​

​នៅក្នុង​ថ្ងៃ​ចាប់ផ្តើម​បើកទទួល​ភ្ញៀវទេសចរ​នា​ព្រឹក​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២ លោកស្រី ច័ន្ទ ដាវី អគ្គនាយិកា​ក្រុមហ៊ុន ដាវី​ត្រា គ្រុប និង​ជា​ម្ចាស់ រី​សត កោះស្លាកែត ស្ទូ​ឌី​យោ បានឱ្យដឹងថា រី​សត កោះស្លាកែត ស្ទូ​ឌី​យោ បាន​សង់​លើ​ផ្ទៃដី ១៣​ហិច​តា ដែលមាន​ដើមឈើ​តូចធំ ដុះ​ត្រសុំត្រសាយ ត្រឈឹងត្រឈៃ ហ៊ុមព័ទ្ធ​អាង​ហែល​ទឹក​ដ៏​ធំ​ល្វីង​ល្វើយ និង​ផ្ទះ​លំហែរ​បែប​សហ​សម័យ ចម្រុះ​ពណ៍​យ៉ាង​ស្រស់​ឆើតឆាយ ព្រមទាំង​មាន​ឡាន​បុរាណ ត្រីចក្រយានយន្ត​ស៊ីក្លូ សម្រាប់​ជិះ ថតរូប​តាម​សួនច្បារ កង់​ជិះ​កម្សាន្ត ទេសភាព​ណ៌​ខៀវស្រងាត់ ដែល​ពិតជា​ទីឋាន​មនោ​រម្យ​មួយ​សម្រាប់​ភ្ញៀវទេសចរ​។​

​លោកស្រី ច័ន្ទ ដាវី បាន​បន្ថែមថា កោះស្លាកែត ស្ទូ​ឌី​យោ ប្រៀបបាន​នឹង​កន្លែង​ទេសចរ​វប្ប​ធ​ម៍​ដ៏​មនោ​រម្យ​មួយ ជាមួយនឹង​ការ​រំលេច​ការរៀបចំ​ជាមួយនឹង​ប្រពៃណី ទំ​លៀម​ទំលាប់​ខ្មែរ ដើម្បី​ស្វាគមន៍​ភ្ញៀវទេសចរ និង​ជា​កន្លែង​សំរាកលំហែ​កាយ​ដែល​រំលេច​ទៅដោយ​វប្បធម៌ និង​ធម្មជាតិ​សំរាប់​អ្នក​ដែល​ធ្វើដំណើរ​កំសាន្ត​វិល​ល្ងាច ដែល​មិន​ចង់​ចំណាយ​ពេលវេលា​យូរ ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល​១​ម៉ោង ចេញ​ក្រៅ​ក្រុង​បន្តិច ក៏បាន​មកលេង​កំសាន្ត​នៅ​ទីកន្លែង​ដែលមាន​ទេសភាព​ស្រុកចំការ និង​អាកាសធាតុ​ដូច​នៅតាម​បណ្ដា​ខេត្ត​ផងដែរ​។​

​លោកស្រី ច័ន្ទ ដាវី បាន​អះអាង​ទៀតថា កោះស្លាកែត ស្ទូ​ឌី​យោ ក្រៅពី​ការ​មាន​ទេសភាព​ដ៏​ល្អឥតខ្ចោះ និង​ជាទី​សែន​មនោ​រម្យ​សម្រាប់​ភ្ញៀវទេសចរ​ហើយ​នោះ ក៏មាន​ជា ម៉ា​ត កន្លែង​ញ៉ាំ​អាហារ ហាង​កាហ្វេ​ប្រេន ដែលមាន​ទីធ្លា​ធំ​ទូលាយ​ភ្ជាប់​គ្នា​នឹង​អាង​ហែល​ទឹក​ទំនើប និង​មានផ្ទះ​លំហែ ដែល​សាងសង់​បែប​រចនាបថ​ខ្មែរ​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​តុបតែង​ជា​លក្ខណៈ​ទំនើប​ទាន់សម័យ​តាមបែប​រចនាបថ​បរ​ទេស​ដូចជា​៖ ប្រទេស​ថៃ ជប៉ុន អាមេរិក និង​ឈី​ក (​ម៉ូ​រ៉ុ​កកូ​)​ផងដែរ​។​

​សូមជម្រាបថា រមណីយដ្ឋាន កោះស្លាកែត​ស្ទូ​ឌី​យោ មាន​ទីតាំងនៅ ផ្លូវជាតិ​លេខ​១ ភូមិ​ដី​ឥ​ដ្ធ​កោះ​ផុស ឃុំ​ដី​ឥ​ដ្ធ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ចំងាយ​ប្រហែល ៣​គីឡូម៉ែត្រ​ពី​កៀនស្វាយក្រៅ​។​• លេខ​ទូរស័ព្ទ​៖Telegram / What’s App+855 16 818 424 + 855 77 777 067 +855 96 8888 811