ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អគ្គិភ័យ​បង្កឡើង​ដោយ​រន្ទះបាញ់​ឃ្លាំង​ស្តុង​ប្រេង​មួយ​កំពុង​ឆាប់ឆេះ​ដល់​ថ្នាក់​មិន​អាច​គ្រប់គ្រង​បាន​ចាប់តាំងពី​ថ្ងៃ​សៅរ៍​មក​នៅក្នុង​ទីក្រុង ម៉ា​តាន់​ហ្សា​ស(Matanzas)​របស់​គុយបា ។​ការផ្ទុះ​ចំនួន​បួន​និង​អណ្តាតភ្លើង​បាន​បង្កអោយ​របួស​មនុស្ស​១២១​នាក់ និង​បណ្តាលអោយ​អ្នក​ពន្លត់ភ្លើង​១៧​នាក់​ទៅ​ពី​ផ្នែក​អគ្គិភ័យ​បាត់​ខ្លួន​។​

​ពួក​អ្នក​ពន្លត់ភ្លើង​និង​អ្នកឯកទេស​កំពុង​នៅ​ព្យាយាម​ទ​ប់ទ​ល់និង​ពន្លត់​ការឆេះ​នៅ​មូលដ្ឋាន​ម៉ា​តាន់​ហ្សាស ស៊ូ​ភើ​ធែង​ឃឺ បេស​(Matanzas Supertanker Base )​កាលពី​ថ្ងៃ​សៅរ៍ កន្លែង​ដែល​​អគ្គិភ័យ​បានចាប់ផ្តើម​ក្នុងអំឡុងពេល​មាន​ផ្គរ​រន្ទះ​កាលពី​យប់​ថ្ងៃ​សុក្រ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ថាមពល​និង​រ៉ែ​។​អាជ្ញាធរ​បាន​និយាយថា មនុស្ស​ប្រមាណ​៨០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​សង្កាត់​​មួយ​នៅ​ក្បែរ​អគ្គិភ័យ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស កា​ឡូ​ស ហ្វែរ​ណង់​ដេ​ស ដឺ កូស​ស្យូ​(Carlos Fernandez de Cossio)​បាន​និយាយថា រដ្ឋាភិបាល​អាម៉េរិក​បាន​សុំ​ជួយ​ជំនួយ​បច្ចេកទេស​ដើម្បី​បំបាត់​អណ្តាតភ្លើង​។​

​ឧទ្ធម្គាគចក្រ​ដឹក​ទឹក​ទម្លាក់​លើក​អណ្តាតភ្លើង​នៅ​មូលដ្ឋាន​ម៉ា​តាន់​ហ្សាស ស៊ូ​ភើ​ធែង​ឃឺ បេស​

​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ប្រធានាធិបតី មី​ហ្គែល ឌៀ​ស​-​កា​ណែ​ល បាន​អរគុណ​ប្រទេស​ម៉ិក​ស៊ិច វ៉េណេស៊ុយ​អេ​ឡា រុស្ស៊ី នី​កា​រ៉ា​ហ្កា អា​ហ្សង់​ទី​ន​និង​ឈី​លី ចំពោះ​សំណើសុំ​ជួយ​រប​ស់​ប្រទេស​ទាំងនេះ​។​ជើង​ហោះ​​ហើរ​គាំទ្រ​ដំបូង​មក​ពី​ម៉ិក​ស៊ិចនិង​វ៉េណេស៊ុយ​អេ​ឡា ត្រូវ​រំពឹង​ទៅដល់​អាកាសយានដ្ឋាន​ម៉ា​តាន់​ហ្សា​សនៅ​យប់​ថ្ងៃ​សៅរ៍​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​គុយបា​បាន​និយាយថា រន្ទះបាញ់​ត្រូវ​ចំ​ធុង​ស្តុង​ប្រេងមួយដោយ​បង្កការចាប់ផ្តើម​ការឆេះ​មួ​យ​និង​អគ្គិភ័យ​បាន​កើត​មាន​តាម​ក្រោយ​ហើយ​រាលដាល​ដល់​ធុង​ទី​ពីរ​។​ឧទ្ធម្ភាគចក្រយោធា​បានដឹ​ក​​ទឹក​ទម្លាក់​ចុះ​ពីលើ​នៅពេល​ផ្សែងខ្មៅ​ដ៏​ក្រាស់​ហុយ​ចេញ​ពី​ទីតាំង​នោះទៅ​ខាងលិច​ដល់​ទៅ​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ឆ្ពោះ​កាន់​រដ្ឋធានី​ឡា​ហាវ៉ាន​។​

​ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ​នៅ​ម៉ា​តាន់​ហ្សាស​បាន​និយាយថា អ្នក​ពន្លត់ភ្លើង​បាន​ខិតខំ​បាញ់​ទឹក​លើ​ធុង​ប្រេង​មិនទាន់​ឆេះ​ដើម្បី​រក្សា​អោយ​វា​នៅ​ត្រជាក់ និង​កុំអោយ​ភ្លើង​រាលដាល​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​គុយបា​កាលពី​យប់​ថ្ងៃ​សៅរ៍​បាន​និយាយថា មនុស្ស​១២១​នាក់​រងរបួស ក្នុងនេះ​ប្រាំ​នាក់​រងរបួស​ធ្ងន់​តែ​មិន​មាន​អ្នកស្លាប់​ក្នុង​ឧបទ្ទវហេតុ​ន​នេះ​ទេ ចំ​ណែ​ល​អ្នក​បាត់​ខ្លួន​១៧​នាក់​ជា​បុគ្គ​​លោក​ផ្នែក​ពន្លត់​អគ្គិភ័យ​៕

​បុគ្គលិក​អគ្គិភ័យ​ព្យាយាម​បាញ់​ទឹក​លើ​ធុង​ប្រេង​មិនទាន់​ឆេះ​ដើម្បី​កុំអោយ​ភ្លើង​រាលដាល​