បុក​ត្រី​សាល់​ម៉ុ​ន​

3171
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់​ត្រី​សាល់​ម៉ុ​ន​៣​ខាំ​
– ខ្ទឹមស ៨ កំពឹស​
– ម្ទេស​ក្រៀម ៥​គ្រាប់​
– ម្ទេស​ក្រហម ៧​គ្រាប់​
– ប៉េងប៉ោះ ១​ផ្លែ​
– ទឹកអំពិល​ទុំ ១​ស្លាបព្រា​បាយ​កន្លះ​
– ស្ករត្នោត ១​ចុង​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ១​ផ្លែ (​ចិត ចំណិតៗ​)
– ទឹកប្រហុក ១​ស្លាបព្រា​បាយ​កន្លះ
– ល្ហុង (​ឆូត​ហើយ​១​ក្ដាប់​)

+ វិធី​ធ្វើ​
– ដំបូង​បុក ខ្ទឹមស ម្ទេស​ក្រៀម ម្ទេស​ស្រស់ ឲ្យ​ម៉ដ្ឋ សឹម​ចិត​ប៉េងប៉ោះ​ដាក់​បុក​ឲ្យ​បែក​តិច​ដាក់ គ្រឿង ស្ករត្នោត ទឹកអំពិល​ទុំ ទឹកត្រី ក្រូចឆ្មារ ទឹកប្រហុក និង​ល្ហុង បុក​ចូលគ្នា​កូរ​ឲ្យ​រលាយ​គ្រឿង សឹម ដាក់​សាច់​ត្រី​សាល់​ម៉ុ​ន​ចូល (​ហាន់​ជា​បន្ទះៗ​) រួច​ច្របល់​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕

ទីតាំងផ្សាយពាណិជ្ជកម្ម