ដោយ:មុនីរ័ត្ន/ភ្នំពេញ ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំប្រតិភូទទួលស្វាគមន៍គណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជា និងអបអរសាទរជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធិ ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នៅខេត្តអ៊ូប៊ុនរដ្ឋឆាថានី ប្រទេសថៃ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២០ នេះ កម្ពុជាបានបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៤៨រូប ចូលរួមប្រកួតលើវិញ្ញាសាប៉េតង់ តេក្វាន់ដូ WTF គុនដាវ ការ៉ាតេ និងអត្តពលកម្ម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។ ជាលទ្ធផលក្រុមកីឡាករ កីឡាការិនីកម្ពុជាយើង ទទួលបានមេដាយ ចំនួន ១៧គ្រឿង ក្នុងនោះរួមមាន ៖ មេដាយមាស ២គ្រឿង ប្រាក់ ៧គ្រឿង និងមេដាយសំរឹទ្ធិ ៨គ្រឿង៕srn