ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡា​និស្សិត សាកលវិទ្យាល័យ​អាស៊ាន លើក​ទី២០ ដែល​រៀបចំ​នៅ​ខេត្ត​អូ​៊​ប៊ុន រ៉ាត់​ចា​ថា​នី ព្រះរាជាណាចក្រ​ថៃ បានបញ្ចប់​ការប្រកួត នៅ​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០២៣ ម្សិលមិញ​នេះ ដោយ​កម្ពុជា បាន​មេដាយ ១៧ គ្រឿង ។​

​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​អញ្ជើញ​ចូលរួម​ពិធី​បិទ ព្រឹត្តិការណ៍ ការប្រកួត​កីឡា​និស្សិត សាកលវិទ្យាល័យ​អាស៊ាន លើក​២០ នេះ​។​
​ការប្រកួត​លើក​នេះ កម្ពុជា ដណ្តើមបាន​មេដាយ សរុប​ចំនួន ១៧ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ២ គ្រឿង មេដាយប្រាក់ ចំនួន ៧ គ្រឿង និង​មេដាយ​សំរឹទ្ធ ចំនួន ៨ គ្រឿង ។​

​ការប្រកួត​នេះ សហព័ន្ធ​កីឡា​សិស្ស និស្សិត​កម្ពុជា បាន​បញ្ជូន ៥ ប្រភេទ​កីឡា រួមមាន កីឡា​ប៉េតង់ គ្រូបង្វឹក​២ រូប កីឡាករ ៦ រូប និង​កីឡាការិនី ៦ រូប សរុប​ចំនួន ១៤ រូប តេ​ក្វាន់​ដូ WT ។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​និស្សិត សាកលវិទ្យាល័យ​អាស៊ាន លើក​ទី​២១ ឆ្នាំ​២០២៤ ប្រទេស​ឥណ្ឌូណេស៊ី បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​វិញ​៕/V​