ទឹកទន្លេ​នៅ​ចតុមុខ នឹង​ឡើងដល់​កម្រិត​កម្ពស់ ៦​ម៉ែត្រ នៅ​ថ្ងៃទី​១១ ខែសីហា​
​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​មេគង្គ បន្ត​ងើប​ឡើងជា​លំដាប់ តែ​មិនទាន់​ឈានដល់ កម្រិត​ជំនន់​នៅឡើយ​ទេ ទោះបី​មាន​ភ្លៀង​រហូតដល់​លិចលង់​ផ្នែក​ខ្លះ នៃ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ក៏ដោយ ព្រោះ​វា​នៅ​ឆ្ងាយ​ណាស់​។ ទឹកទន្លេ នៅ​គ្រប់​ស្ថានីយ​ជលសា​ស្ត្រ បាន​ងើបឡើង តែ​មិនទាន់​ដល់​កម្រិត​ជំនន់​នោះទេ​។ នៅ​បឹង​ទន្លេសាប ទឹកបាន​ឡើងដល់ កម្រិត​កម្ពស់ ៣,៧៩ ម៉ែត្រ (​ថ្ងៃទី​៨ សីហា​) និង​នៅ​ចតុមុខ ទឹកទន្លេ​មេគង្គ អាច​ឡើងដល់ កម្រិត​កម្ពស់ ៦,០២ ម៉ែត្រ នៅ​ថ្ងៃទី​១១ ខែសីហា​។​