តារា​បូលីវូដ ស្រី​ទេវី ទទួលបាន​ពានរង្វាន់​តារា​សម្តែង​ឆ្នើម ជា​កិ​ច្ចប​ច្ឆា​មរណៈ​

1274
ចែករម្លែក
  • 37
    Shares

​កំពូល​តារាចម្រៀង​បូលីវូដ លោកស្រី ស្រី​ទេវី កាពួ បានទទួល​ពានរង្វាន់​សម្រាប់​ការសម្តែង​ចុងក្រោយ​របស់លោក​ស្រី​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ភាពយន្ត​ឥណ្ឌា​នៅ​ទីក្រុង​បាងកក ដោយ​ឈ្នះ​ពានរង្វាន់​តារាភាពយន្ត​ស្រី​ឆ្នើម នៅក្នុង​ការអបអរ​ដោយ​ពណ៌​ចម្រុះ​ជាមួយ​ការ​រាំ ការ​ច្រៀង និង​ការ​បញ្ចាំងភាពយន្ត ពោលគឺ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោកស្រី​បាន​ស្លាប់​យ៉ាង​ភ្ញាក់ផ្អើល​។​

​តារា​ល្បីៗ​បំផុត​របស់​ឥណ្ឌា​បានមក​ដល់​រាជធានី​របស់​ថៃ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា សម្រាប់​ពិធីបុណ្យ​ភាពយន្ត​អន្តរជាតិ​ឥណ្ឌា​ប្រចាំឆ្នាំ (IIFA Awards) ដែល​ហៅ​គេ​ថា ពានរង្វាន់​អូ​ស្ការ​បូលីវូដ​។​

​ប៉ុន្តែ​រង្វាន់​ធំ​២​ក្នុងចំណោម​រង្វាន់​ដ៏​មាន​កិត្យានុភាព​បំផុត​ជាច្រើន ត្រូវបាន​ប្រគល់ជូន​ដោយ​អវត្តមាន​ជ័យលាភី​។​

​លោក អៀ​ហ្វា​ន ខាន់ ដែល​ល្បី​ជា​អន្តរជាតិ​ពេល​ដើរ​តួឯក​ក្នុង​ខ្សែភាពយន្ត Life Of Pi and Slumdog Millionaire បានឈ្នះ​ពានរង្វាន់​សម្រាប់​តារា​សម្តែង​ប្រុស​ឆ្នើម ប៉ុន្តែ​មិនបាន​ចូលរួម​ក្នុង​ពិធី​នោះទេ បន្ទាប់ពី​លាតត្រដាង​កាលពី​ដើមខែ​នេះ​ថា គាត់​មាន​ដុំ​សាច់​ដ៏​កម្រ​។​

​លោកស្រី ស្រី​ទេវី ដែល​ស្លាប់​ក្នុង​អាង​ងូតទឹក​កាលពី​ខែកុម្ភៈ​នៅ​អាយុ ៥៤ ឆ្នាំ បានទទួល​ពានរង្វាន់​តារា​សម្តែង​ស្រី​ឆ្នើម សម្រាប់​ការដើរ​ជា​តួឯក​ក្នុង​រឿង​ចុងក្រោយ​របស់គាត់ គឺ​រឿង​បែប​រន្ធត់ Mom ដែល​គាត់​ព្យាយាម​សងសឹក​ពួក​អ្នក​ចាប់រំលោភ​បូក​លើ​កូនស្រី​គាត់​។

​ជាមួយ​ទស្សនិកជន​ជាង ៨៥០ លាន​នាក់ កម្មវិធី IIFA Awards គឺជា​ព្រឹត្តិការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​បំផុត​របស់​ឥណ្ឌា និង​ជា​កម្មវិធី​កម្សាន្ត​ប្រចាំឆ្នាំ ដែលមាន​មនុស្ស​មើល​ច្រើន​បំផុត​មួយ​លើ​ពិភពលោក​ផងដែរ​។ ព្រឹត្តិការណ៍​នេះ​នឹង​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី ២៩ កក្កដា​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី ស្រី​ទេវី កាពួ

ទីតាំងផ្សាយពាណិជ្ជកម្ម