ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​យ​ប៉ែត ប​បង្ក្រាប​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ម្នាក់ រួម​នឹង​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កូន​ថង់ ទម្ងន់ ០,៦៦​ក្រាម -​ម្សៅ​ក្រាម​ពណ៌​ស (​ខ​ហិត​) ចំនួន​០១​កូន​ថង់​កិប ទម្ងន់​០,៣១​ក្រាម ហើយ​នាំមក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង ប៉ោយប៉ែត បានឱ្យដឹងថា ករណីនេះ​ធ្វើឡើង​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​រក្សាទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្សារ​រាត្រី​ទឹក​ពុះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០២២​។ លោក​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អាំង​ខាន សៃ​លូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ថៃ ស្នាក់នៅ​បណ្តោះអាសន្ន ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​ឯ​ជន​សង្ស័យថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​មក​រក្សាទុក សម្រាប់​ប្រើប្រាស់​ខ្លួនឯង​តែប៉ុណ្ណោះ ។​

​កងរាជអាវុធហត្ថ ក្រុង ប៉ោយប៉ែត កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និ​វត្ថុតាង​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​។

​លោក​វរសេនីយ៍ឯក ជា តារា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៨ ខែសីហា ឆ្នាំ ២០២២​នេះ​៕​