​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កម្មវិធី​បណ្តុះបណ្តាល​លើ​ទីតាំង​ផ្ទាល់​ត្រូវបាន​អនុវត្ត​នៅ រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ចាប់ពី​ថ្ងៃទី​២៥ ខែ កក្កដា ដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ ២០២២ នៅក្នុង រយៈពេល ២​សប្តាហ៍ ដោយ មានការ​ចូលរួម ពី​និស្សិត​បុរាណវិទ្យា និង​ស្ថាបត្យកម្ម​ចំនួន​១៥​រូប មកពី​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​ន​រ័​តុ​ន​។

​កម្មវិធី​នេះ​មានការ​ចូលរួម​បង្ហាត់បង្ហាញ ពី​អ្នកជំនាញ​ជប៉ុន និង​ខ្មែរ ដោយ​ជ្រើស​ទីតាំង អនុវត្ត​ផ្ទាល់​នៅ​ប្រាសាទ​ខ្នាច​ទោល ដើម្បី​បំពេញ​ទិន្នន័យ​បន្ថែម ពី​កំណាយ​ស្រាវជ្រាវ​របស់ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក ដែល​បាន​អនុវត្ត​កាលពី​ខែ​មិនា​ឆ្នាំ​២០២២ កន្លងទៅ​។​

​កម្មវិធី​នេះ​មាន​គោលបំណង​ណែនាំ​ដល់ និស្សិត​ពី វិធីសាស្ត្រ​អភិរក្ស​សំណង់​ឥដ្ឋ និង​វិធីសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​/​ស្ថាបត្យកម្ម និង​បច្ចេកទេស​នៃ​ទីតាំង​បុរាណ​ខ្មែរ​។​

​កម្មវិធី​បណ្តុះ​បណ​ញ​តា​ល​នេះ​មានការ​ឧ​ប​ត្ត​ម្ភ​ពី ភ្នាក់ងារ កិច្ចការ​វប្បធម៌​របស់​រដ្ឋាភិបាល​ជប៉ុន (Agency for Cultural Affairs of Japanese Government) សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​៕​