ដោយ​: ចាន់តូ / ភ្នំពេញ​: កំណាត់​ដែក ជាច្រើន​ដើម​បាន​ធ្លាក់​ពីលើ អគារ​ដុន​ដូរ​មួយកន្លែង ដែល​កំពុងតែ​សាងសង់​នៅជាប់​សាលាខណ្ឌ​ទួលគោក បណ្តាលអោយ​មេការ​ម្នាក់​បាន​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ និង​រថយន្ត ចំនួន ៣​គ្រឿង​បាន​រង​ការខូចខាត ។ នៅវេលា​ម៉ោង ១១​និង​១០​នាទី ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​អាគារ​ខុន​ដូរ យីហោ «W» ដែល​ស្ថិតនៅ​ជាប់​របង​សាលាខណ្ឌ​ទួលគោក​ផ្នែក​ខាងត្បូង តាម​បណ្ដោយ​ផ្លូវ លេខ​៥៩៦ កែង​ផ្លូវ​លេខ​៣២៩ ភូមិ​៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​តាម​ព័ត៌មាន​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ ខ​ណះ​ពេល ដែល ក្រុម​ជាង​កំពុងតែ ធ្វើការ​ស្រាប់តែ កំណាត់​ដែក ជាច្រើន​ដើម​បាន​ធ្លាយ ពីលើ អាគា​ខុន​ដូរ មកក្រោម បណ្តាលអោយ​ត្រូវ​ក្បាល​មេការ​ម្នាក់​បាន​រងរបួស​ធ្ងន់​។ ក្រៅពីនោះ ក៍បាន​ត្រូវ​រថយន្ត ចំនួន ៣​គ្រឿង ដែល​ចត​នៅ​ខាងក្រោម នោះ​រួមមាន​រួមមាន​រថយន្ត​របស់​កា​រដ្ឋា​ន មួយគ្រឿង ,​រថយន្ត​របស់​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌទួលគោក​មួយគ្រឿង និង​រថយន្ត​របស់​ព​ល​រដ្ឋ​បាន​រង​ការខូចខាត​។ នៅក្នុង​ហេតុការណ៍​នោះ​កំណាត់​ដែក​អ​ន្ទា​រ ជាច្រើន​ដើម​បាន​ធ្លា​ក់រាយ​លើ​ដងផ្លូវ​ព្រមទាំង​ធ្លាក់ចូល​ទៅក្នុង​របង​ផ្ទះ​របស់​ប្រជាពលរដ្ឋ ផងដែរ​។​

​ទោះបី ជា​យ៉ាងណា គេ​ពុំ​ដឹងថា បណ្តាលមកពី​មូលហេតុ អ្វី​នោះទេ បានជា​ដែក​ធ្លាក់​ពីលើ​អគារ​ដុន​ដូរ​បែបនេះ​។​

​គួរបញ្ជាក់ ថា កន្លងមក​ទីតាំង​ខុន​ដូរ​នេះ ត្រូវបាន​អាជ្ញាធរ​ខណ្ឌ ទួលគោក ចុះ​ត្រួតពិនិត្យ ម្តង មកហើយ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​បន្ទាប់ពី​ប្រជាពលរដ្ឋ ប្តឹង​ចោទប្រកាន់ថា ដុន​ដូរ​នេះ​បាន​សង់​រំលោភ​លើ​ចិញ្ចើមផ្លូវ​, បង្ក​ការកកស្ទះ​ចរាចរណ៍​, និង​សាងសង់​មិន​គោរព​ទៅតាម​បទដ្ឋាន បច្ចេកទេស ត្រឹមត្រូវ ជាហេតុ​បង្ក​អោយ​កើតមាន​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​អ្នកធ្វើដំណើរ​។​

​បន្ទាប់ពី​ត្រួតពិនិត្យ លោក ទៀវ សំអឿន អភិបាលរង​ខណ្ឌទួលគោក​ក៏បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​ដាក់​សំណាញ់​និង​របាំង​ដែក ការពារ​សម្ភា​រះ​ធ្លាក់​ជាហេតុ​បង្ក​ការគ្រោះថ្នាក់ ដល់​អ្នកដំណើរ ក៍​ដូចជា​ប្រជាពលរដ្ឋ រស់នៅ​ជុំវិញ តែ​ម្ចាស់ ហាក់ដូចជា​មិនបាន​យកចិត្តទុកដាក់ នោះឡើយ ៕​