ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដំណាប់​

​នាមសព្ទ​

​រណ្ដៅ​, រន្ធ ដែល​កើត​ពី​ដាប់​
​ដំណាប់សសរ ។​

​នាមសព្ទ​

( ម​. ព​. តំណាប់ ន​. ) ។​

ដំណើប​

​នាមសព្ទ​

​ធញ្ញជាតិ​មាន​ស្រូវ​, ពោត​, ស្កួយ​ជាដើម​ដែលមាន​ជាតិ​ស្អិត​, ល្អួត​, ល្មួត​
​ស្រូវដំណើប​, ពោតដំណើប​, អង្ករដំណើប​, បាយដំណើប ។​

​បាយដំណើប​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​ដើម​រឹង មាន​គ្រាប់​ល្អិត បើ​ត្រូវ​ទឹក​ស្អិត​ជាប់​គ្នា ។ ឈ្មោះ​ឈើ​តូច​មួយ​ប្រភេទ​មាន​បន្លា​សណ្ឋាន​ស្រដៀង​នឹង​តម្ពក់​, បើ​មុត​សាច់មាន​ពិស​ចាប់​ពើត ។​

​កណ្ដៀខ្មូត​

​នាមសព្ទ​

​ឈ្មោះ​វល្លិ​មួយ​ប្រភេទ ដើម​ថ្លោសៗ​មាន​បន្លា ស្លឹក​ធំៗ​មាន​ដៃ​ដូច​ត្រឡាច​, ល្ពៅ​, ស្លឹក​ខ្ចី​ប្រើ​ជា​អន្លក់ ឬ របោយ​បាន​; ច្រើន​ដុះ​លើ​ដំបូក ឬ មាត់បឹង ។ អ្នកស្រុក​ខ្លះ​ហៅ បង្ហៀរខ្មូត ។​

​កណ្ដៀរ​

នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ពួក​ក្នុង​ពួក​កណ្តាច់ ចេះ​ពូនដី​ឲ្យ​កើតជា​ដំបូក ជា​ត្រោក​បាន ។​