ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្រទូស​

(​ប្រទូស​)

កិរិយាសព្ទ​

( សំ​. ប្រ​ទុ​ឞ ឬ ប្រ​ទុ​ឞ្ដ​; បា​. ប​ទុ​ស ឬ ប​ទុ​ដ្ឋ ) បៀតបៀន​, រករឿង​រកហេតុ​ធ្វើ​ឲ្យ​អាក្រក់​, ឲ្យ​វិនាស ។ ប្រទូស្ដប្រឆាំង ឬ ប្រទូស្ដប្រទាំង រករឿង​រកហេតុ ឬ​បង្កបង្កើត​ជាហេតុ​អាក្រក់​ឲ្យ​ផ្ទុយគ្នា . . . ។​

​ប្រទូសរ៉ាយ​

(​ប្រទូសៈ​—)

​កិរិយាសព្ទ​

( ស​. ប្រះ​ទុ​ឞ​រាយ អ​. ថ​. ប្រៈ​ធុ​ត​សៈ​រ៉ា​យ ) ដូចគ្នា​នឹង ប្រទូស ឬ ប្រទូស្ដ ដែរ ។​

​ប្រទូស្ដ​

​កិរិយាសព្ទ​

( ម​. ​ព​. ប្រទូស ) ។​

​ត្រើយ​

​នាមសព្ទ​

​ប៉ែ​កដី ឬ​ចំណែក​ដី​មាត់​សមុទ្ទ​, ​ទន្លេ​, ​ស្ទឹង​, ​ព្រែក ម្ខាងៗ​

​ទោស​

​នាមសព្ទ​

(​បា​. ) ការ​ប្រទូស្ត​, កំហឹង​; សម្អប់​; កំហុស​
​មានទោស​ធ្ងន់ ។ ព​. ទ​. បុ​. ស្នា​បាក់ កុំ​ចាក់​ច្បោស មនុស្ស​មានទោស កុំ​យក​ខ្លួន​បៀត ( មាន​អត្ថន័យ​រាក់​ងាយ​យល់​ដែរ​ទេ ) ។​
​ពាក្យ​នេះ បើ​និយាយ​ចំពោះ​កំហឹង តែង​អាន​ឬ​សរសេរថា ទោសៈ​
​មនុស្ស​មានទោសៈ​, ចិត្ត​ប្រកបដោយ​ទោសៈ ។​
​ត្រើយអាយ​, ត្រើយនាយ ។​
​មាន​ពាក្យ​ទំនៀម​ថា ដល់ត្រើយ​សើយ​គូទ​ឲ្យ សេចក្តី​ថា​លុះ​គេ​ជួយសង្គ្រោះ​ដោះ​ទុក្ខ​ឲ្យ​បាន​សុខ​ស្រួល ហើយ​ខ្លួន​បែរជា​ប្រទូស្ដ​នឹង​គេ​អ្នក​សង្គ្រោះ​នោះ​វិញ (​ប្រៀបដូចជា​មនុស្ស​អ្នក​ពឹង​រក​គេ​ឲ្យ​ចែវ​ទូក​ចម្លង​ខ្លួន​ឲ្យ​បាន​ឆ្លងទន្លេ លុះ​បាន​ដល់ត្រើយ​ម្ខាង​ហើយ ក៏​ឡើងទៅ​លើដី​ត្រើយ ហើយ​បែរជា​សើយ​គូទ​បង្ហាញ​មក​អ្នកចម្លង​ខ្លួន​នោះ​វិញ​; ជា​អកតញ្ញូ ពេញលក្ខណៈ​ជា​មនុស្ស​អាក្រក់​ក្រៃលែង​) ។​