​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​រំកិល​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​កិល​ឃ្លាត​ខុសពី​ទី​ដើម​, រង្កៀក​ឲ្យ​កិល​
​រំកិល​ព្រះ​ពុទ្ធរូប​, រំកិលបង្គុយ ។​
​លើកយក​ដោយ​ថ្នាក់ថ្នម​ពី​ទីមួយ​ទៅ​ដា​ក់ឯ​ទី​ដទៃ​
​រំកិលសព ។​
​ព​. ប្រ​. បន្ធំ​ឲ្យ​ឡើង​យសស័ក្ដិ​តាម​លំដាប់ថ្នាក់​
​រំកិលយសស័ក្ដិ ។​ល​។​

​កិល​

​កិរិយាសព្ទ​

​ទៅដោយ​គូទ​
​គាត់​ដើរ​មិនកើត​ទេ​បើ​កិល​បន្តិច ៗ លើផ្ទះ​បាន ( ម​. ព​. កកិល ផង ) ។​

​នាមសព្ទ​

​អ្វីៗ ដែល​រំកិល​បាន​
​បន្ទាយកិល​, ព្រះ​ពន្លាកិល ។​

នាមសព្ទ​

( សំ​. កី​ល​; បា​. ខី​ល ) សសរខឿន​, គោល​, បង្គោល​ដែល​បោះ​ជា​ចារឹក​ព្រំប្រទល់​ដែន ឬ ស្រុក ។ ល ។​
​សសរ​កិល​, បង្គោល​កិល​, សីមា​កិល ( ម​. ព​. ឥន្ទ្រកីល ផង ) ។​

​ឧដ្ឋាន​

(​អ៊ុត​-​ឋាន​)

​នាមសព្ទ​

( បា​. ឧដ្ឋាន​; សំ​. ឧ​ត្ថា​ន ឬ ឧ​ត្សា​ន ) ការ​ក្រោក​; ការ​ក្រោក​ពី​ដេក​; សេចក្ដី​ព្យាយាម​ក្លៀវក្លា​, សេចក្ដី​ខំប្រឹង​ពេញកម្លាំង សេចក្ដី​ក្រវើន​ឬ​ក្រវើនក្រតើន​ធ្វើការ​ដោយ​មិន​ខ្ជិលច្រអូស : មនុស្ស​មាន​ឧដ្ឋានៈ តែង​ចួប​ប្រទះ​ប្រយោជន៍​ជា​ដរាប​ពុំដែល​ខាន ។ ព​. សុ​. អ្នកមាន​ឧដ្ឋាន តែង​បាន​ទ្រព្យធន ។ ( ព​. កា​. ) : ឧដ្ឋាន​គឺ​ព្យាយាម មិន​ទីមទាម​ដោយ​ក្ដី​ខ្ជិល មិន​ក្រាញ​ឲ្យ​រេច​រិល អាច​រំកិល​បង្វិល​ការ ។ ជា​គុណធម៌​ថ្លៃ អ្នក​ឈ្លាសវៃ មាន​វិចារណ៍ ពុំ​ដែលមាន​ថ្លោះការ ព្រោះ​ដោយសារ​មាន​ឧដ្ឋាន ។ អ​. ថ​. អ៊ុត​-​ឋា​ន៉ៈ​, ដូចជា ឧដ្ឋានកាល ឬ –​វេលា កាល​ឬ​វេលា​ដែល​ត្រូវ​ក្រោក ។ ឧដ្ឋានភាព ភាវៈ​នៃ​ឧដ្ឋានៈ ។ ឧដ្ឋានវន្ត ( –​វ័ន ) អ្នក​ដែលមាន​ឧដ្ឋានៈ ( បើ​ស្ត្រី​ជា ឧដ្ឋានវន្តី ឬ –​វ​តី ) ។​ឧដ្ឋានសញ្ញា ការកំណត់​វេលា​ដែល​ត្រូវ​ភ្ញាក់​ឬ​ត្រូវ​ក្រោក​ពី​ដេក : គួរ​ធ្វើ​ឧដ្ឋានសញ្ញា​រាល់ពេល​ដែល​រៀប​ដេក ។ ឧដ្ឋានសម្បទា ការ​បរិបូណ៌​ដោយ​សេចក្ដី​ខំប្រឹង​ពេញកម្លាំង : ឧដ្ឋានសម្បទា ជា​ជំនួយ​ជួយ​ឲ្យ​ភ័ព្វព្រេង​សំណាង​ចេញមុខ​ឲ្យ​ផល ( ម​. ព​. សម្បទា ផង ) ។ ឧដ្ឋានសម័យ សម័យ​ដែល​ត្រូវ​ក្រោក​; សម័យ​ដែល​ត្រូវ​ខំប្រឹងប្រែង​ធ្វើ​កិច្ចការ​ដោយ​ពេញកម្លាំង ( ព​. កា​. ) : ប្រទះ​ឧដ្ឋានសម័យ ត្រូវ​ប្រឹង​កែខៃ​ឲ្យ​ទាន់​គេ កុំ​នៅ​ទម្រន់​ដោយ​ធ្វេសទ្វេ គេ​ភ្ញាក់ពីដេក​យើង​ត្រូវ​ភ្ញាក់ ។ គេ​ផ្ដើម​កិច្ចការ​យើង​ត្រូវ​ផ្ដើម កុំ​អើតអើម​ត្រាតែ​ខ្លួន​ធ្លាក់ ព្រយុង​ចំហុង​ផុង​ខូច​ល័ក្ខណ៍ រអាក់រអួល​ដួលសន្លប់ ។​ល​។​

​អូស​

​កិរិយាសព្ទ​

​ទាញ​ដោយ​រំកិល​ដិត​ជាប់​លើដី​ឬ​លើ​ផ្ទៃ​ទឹក​
​អូស​ទូក​ចុះ​ទឹក​, អូសសម្រាស់​, អូស​មែកឈើ ។​
​ព​. ប្រ​. យក​របស់​ពី​កូនបំណុល​ដោយ​កំហែង​បង្ខំចិត្ត​ឲ្យ​ព្រម​សង​
​ទារប្រាក់​ពុំបាន អូស​យក​គោមួយ​នឹម ។​
​ទាញ​ព្រយុង​គ្នា​
​គោ​ម្ខាង​ដើរ​អូស​អា​ម្ខាង ។ ព​. ទ​. បុ​. អូស​ទូក​ពុំ​ឲ្យ​ល្អាន ចាប់​ត្រី​បាន​ពុំ​ឲ្យ​ល្អក់​ទឹក ធ្វើ​ការដែល​មានរឿង​ទើស​ទាក់​ឲ្យ​កើត​បាន​ដោយ​ស្រួល ពុំ​ឲ្យ​មាន​ផុរ​រមាស់​មោះហ្មង ។ អូស​បន្លា​ស្រាស់​ផ្លូវ ជំទាស់​មិន​ឲ្យ​កិច្ចការ​ថ្មី​កើតឡើង​បាន ។ អូសសម្រាស់​ប្រទះ​ពាក្យ និយាយ​ប៉ះ​ពាន​ទៅលើ​ហេតុ​លើ​រឿង​នាំ​ឲ្យ​ទាក់​សម្ដី​គ្នា ។​

​កេល​

​កិរិយាសព្ទ​

​ទាត់​រំកិល​កោយ​នឹង​ចំហៀង​មេជើង​, ដោយ​កែងជើង​ជាប់​នឹង​ដី ដើម្បី​ឲ្យ​បាន​ទៅជិត​ដៀប រួច​ទើប​ទាត់​តម្រូវ​ជា​ឯក្រោយ ( ល្បែង​អង្គញ់ ) ។​

​កិរិយាវិសេសន៍​

វិលវង់​, សៀរ​
​ដើរ​កេល ។​