​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ធន​

(​ធន់​)

​នាមសព្ទ​

( បា​. សំ​. ) ទ្រព្យ​, សម្បត្តិ ។​

​ធន់​

​កិរិយាសព្ទ​

​ទ្រាំ​, អត់ធ្មត់​; ស៊ូ​
​ធន់ជំងឺ​, ធន់ក្តៅ​, ធន់ត្រជាក់​, គាត់​ប្រើ​ឲ្យ​ធ្វើការ​ធ្ងន់​ណាស់ ខ្ញុំ​ធន់​មិន​បានទេ ។​

​ធុន​

​នាមសព្ទ​

​រួត​អ្វីៗ​នីមួយ​ដែលមាន​បែបយ៉ាង​និង​កំណើត​ជាមួយគ្នា​
​ចាន​មួយ​ធុន​, កែវ​មួយ​ធុន ។​

ធនក្កីតា​

(​ធៈ ន័ក​-​កី​តា​)

​នាមសព្ទ​

( បា​.; សំ​. ធន​ក្រី​តា ) ទាសី​ឬ​ស្ត្រី​ដែល​បុរស​លោះ​ដោយ​ទ្រព្យ​យកមក​ធ្វើជា​ភរិយា ។​

​ធនក្រីត​

(​ធៈ ន័ក​-​ក្រេ​ត​)

​នាមសព្ទ​

( សំ​.; បា​. ធន​ក្កី​ត ) បុរស​ដែល​គេ​លោះ​ដោយ​ទ្រព្យ​យកមក​ធ្វើជា​អ្នកបម្រើ (​ទាសៈ​); បើ​ស្ត្រី​ជា ធន​ក្រី​តា ឬ ធនក្កីតា (​ម​. ព​. ធនក្កីតា ផង​) ។​