​ចាប់​ស្រី​ប្រុស​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​អាវុធខ្លី​K៥៤​មួយ​ដើម​

1316
ចែករម្លែក

​ដោយៈ​អ៊ុង​សា​រុំ​/​ប៉ៃលិនៈ​កម្លាំង​ប៉ូលិស​ខេត្ត​ប៉ៃលិន​បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ចំនួន​៤​នាក់​ករណី​ជួញដូរ​ប្រើប្រាស់​និង​ថ្នាំ​ម៉ា​ទឹកកក​៤​ថង់​ធំ​ទម្ងន់​៧,៤៥​ក្រាម​ជញ្ជឹង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង​អាវុធខ្លី​K៥៤​មួយ​ដើម​និង​គ្រាប់​ចំនួន​២​គ្រាប់​ឧបករណ៍​សម្រាប់​ប្រើប្រាស់​និង​ថង់​វេច​ខ្ចប់​មួយចំនួនទៀត​កសាង​សំណុំរឿង​ប​ញ្ចួ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​កាល​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​២៤​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ជិត​ផ្ទះសំណាក់​វ៉ាន​ធី​ស្ថិតនៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​​មន្ត្រីប៉ូលិស​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​មនុស្ស​ស្រី​ប្រុស​៤​នាក់​ដែល​ចាប់​ឃាត់ខ្លួន​ទី​១​ឈ្មោះ ស៊ឹម សេរីភាព​ហៅ​អាមោក ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។​

​ទី​២​ឈ្មោះ និ​ត សុខ​ភ​ត្រា​ភេទ​ប្រុស​អាយុ​១៧ មុខរបរ មិន​ពិតប្រាកដ​។​ទី​៣​ឈ្មោះ នុត មករា ហៅ​អា​ឈុ​យ​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​មុខរបរ​ជា​សិស្ស​។​ទី​៤​ឈ្នោះ​អែម​វិ​ន​ជិ​ង​ហៅ​ស្រីអូន​អាយុ​១៩​ឆ្នាំ​មុខរបរ​នៅផ្ទះ​គ្មាន​សារធាតុ​ញៀន​។​ជនសង្ស័យ​ទាំង​៤​នាក់​នេះ​រស់នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។

​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​បាន​ឆែកឆេរ​រកឃើញ​វត្ថុតាង​មាន​ម្សៅ​ក្រាម​ព៌​ណស​ថ្លា​(​ម៉ា​ទឹកកក​ICE)​ចំនួន​៤​ថង់​ទម្ងន់​៧,៤៥​ក្រាម​ជញ្ជឹង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង​អាវុធខ្លី​ម៉ាក​K៥៤​មួយ​ដើម​គ្រាប់​ចំនួន​២​គ្រាប់​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​និង​ថង់​វេច​ខ្ចប់​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ករណី​ខាងលើនេះ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​ប៉ៃលិន កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ហើយ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម