​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​ជំនួយ​បន្ថែមចំនួន ៥,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់​អ៊ុ​យក្រែន ក្នុងនោះ ៤,៥ ពាន់​លាន​ដុល្លារ​ជា​ជំនួយ​ថវិកា និង ១​ពាន់​លាន​ដុល្លារ​​ជា​ជំនួយ​យោធា ដើម្បី​ជួយ​ប្រទេស​នេះ​មក​ទប់ទល់​នឹង​ភាពចលាចល​បង្ក​ឡើង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ឆ្នាំ​នេះ​។

​ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​និយាយថា ជំនួយ​ថវិកា​ចំនួន ៤,៥​ពាន់​លាន​ដុល្លារ​នឹង​ផ្តល់​មូលនិធិ​ដល់​តម្រូវការ​បន្ទាន់រ​បស់​រដ្ឋាភិបាល​រួមទាំង​ការទូទាត់​ប្រាក់​​សោធន​និវត្តន៍ សុខុមាលភាព​សង្គម និង​ថ្លៃ​ថែទាំ​សុខភាព ដែល​នាំ​ឱ្យ​ជំនួយ​សារពើពន្ធ​សរុប​របស់​អាម៉េរិក​សម្រាប់​អ៊ុ​យក្រែន​កើន​ដល់ ៨,៥​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ការឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ខែ​​កុម្ភៈ​។​

USAID បាន​និយាយថា មូលនិធិ​ដែល​ត្រូវបាន​សម្របសម្រួល​ជាមួយ​ក្រសួង​រតនាគារ​អាម៉េរិក​តាមរយៈ​ធនាគារ​ពិភពលោក​នឹង​ផ្តល់​ឱ្យ​ទៅ​រដ្ឋាភិបាល​អ៊ុយ​ក្រែនជា​លក្ខណៈ​បណ្តាក់ដោយ​ចាប់ផ្តើមជា​​មួយ​នឹង​ការផ្តល់ប្រាក់ ៣ ពាន់​លាន​ដុល្លារ​នៅក្នុង​ខែ​សីហា​។ USAID បាន​និយាយថា ការផ្តល់​ជំនួយ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការផ្តល់​ជំនួយ​កាល​ពី​លើ​ក​មុន​ចំនួន ១,៧ ពាន់​លាន​ដុល្លារ​ក្នុង​ខែកក្កដា និង ១,៣ ពាន់​លាន​ដុល្លារ​ក្នុង​ខែមិថុនា​។​

​ទីក្រុង​វ៉ាស៊ីនតោន​ក៏បាន​ផ្តល់​ជំនួយ​ផ្នែក​យោធា​និង​សន្តិសុខ​រាប់ពាន់​លាន​ដុល្លារ​ផងដែរ​។ កញ្ចប់​ជំនួយ​សព្វាវុធ​តម្លៃ ១​ពាន់​លាន​ដុល្លារ​ដែល​ប្រកាស​ដោយ​មន្ទីរ​បញ្ច​កោណ​គឺជា​កញ្ចប់​ជំនួយ​យោធា​​ដ៏​ធំ​បំផុត​នៅ​ក្រោម​សិទ្ធិ​របស់​ប្រធានាធិបតី ចូ បៃ​ដិន រួម​ទាំង​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​និង​រថពាសដែក​ដឹកជញ្ជូន​។​

​វា​រួម​បញ្ចូល​ទាំង​រថពាសដែក​ដឹក​ឱសថ M113 ចំនួន ៥០ គ្រឿង និង​គ្រាប់​សម្រាប់​ជើង​ទម្រ​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ HIMARS ដែល​ផ្គត់ផ្គង់​ដោយ​អាម៉េរិក និង​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​ពី​ដី​ទៅ​អាកាស NASAMS ។ កញ្ចប់​ជំនួយ​សារពើពន្ធ​និង​យោធា ដែល​រាយការណ៍​ដំបូង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃ​ចន្ទ ត្រូវបាន​ដកចេញ​ពី​កញ្ចប់​ជំនួយ​ចំនួន​៤០​ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុ​យក្រែន​​ដែល​ត្រូវបាន​អនុម័ត​ដោយ​សភា​ក្នុង​ខែ​ឧសភា​។​

​សរុបមក សហរដ្ឋ​អាម៉េរិក​បានផ្តល់​វិភាគទាន​ជា​ង ១៨ ពាន់​លាន​ដុល្លារ​ហើយ​ដល់​អ៊ុយ​ក្រែន​ក្នុងឆ្នាំនេះ​៕

​សរុបមក សហរដ្ឋ​អាម៉េរិក​បានផ្តល់​វិភាគទាន​ជា​ង ១៨ ពាន់​លាន​ដុល្លារ​ហើយ​ដល់​អ៊ុយ​ក្រែន​ក្នុងឆ្នាំនេះ