ក្រសួង​ធនធានទឹក ប្រាប់​ពី​ស្ថានភាព​ទឹកទន្លេ នៅ​ភាគ​ឦសាន ហក់​ឡើង​ខ្លាំង​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​៩ ខែសីហា នេះ បាន​ជូនដំណឹង​​ស្តីពី​ស្ថានភាព​ទឹកទន្លេ​មេគង្គ ជាពិសេស​លើ​ដៃទន្លេ​បី នៅ​ភូមិភាគ​ឦសាន​ថា​ ​អាកាសធាតុ ដែល​បាន​នឹង​កំពុងមាន​ការប្រែប្រួល កើតឡើង​ដោយសារ​ឥទ្ធិពល ពី​ប្រព័ន្ធ​សម្ពាធ​ទាប និង​វិ​សម្ពាធ ដែល​នឹង​ក្លាយទៅជា​ព្យុះ​ទី​៧ ឈ្មោះ មូ​ឡេ​ន ( MULAN) បណ្តាល​ឲ្យ​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង នៃ​ទន្លេមេគង្គ ក្នុងប្រទេស​ថៃ ឡាវ វៀតណាម និង​ប្រទេស​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ច្រើន នៅក្នុង​អាង​ទន្លេមេគង្គ ។