ដោយៈ health.com.kh

​ការ​គាំងបេះដូង ច្រើនតែ បណ្តាលមកពី ជំងឺ បេះដូង ដូច្នេះ ការអនុវត្តន៍ ជំហាន ដើម្បី បន្ថយ ឬ បង្ការ ជំងឺ Coronary Artery Disease អាចជួយ ការពារ ការ គាំងបេះដូង បាន ។ ជម្ងឺ បេះដូង ជា ឃាតករ លេខ មួយ របស់ មនុស្ស ប្រុស ស្រី នៅ សហរដ្ឋអាមេរិក ដូច្នេះ ជំហាន ទាំងនេះ គឺមាន សារៈសំខាន់ សម្រាប់ មនុស្ស គ្រប់គ្នា ។

​ដើម្បី​ពង្រឹង​សុខភាព​បេះដូង​របស់ អ្នក ៖

​មិនត្រូវ​ជក់បារី និង ចៀសវាង ការ ស្រូប ផ្សែង បារី ។ ឈប់ ជក់បារី អាច កាត់បន្ថយ ការ ប្រឈម នឹង ជំងឺ គាំងបេះដូង ម្តង់ទៀត ឬ ស្លាប់ បាន យ៉ាង លឿន ។

​បរិភោគ របប អាហារ ដែល មាន សុខភាព ក្នុងនោះ មាន ត្រី ផ្លែឈើ បន្លែ សណ្តែក អាហារ សរសៃ និង ប្រេង អូ លីវ ។

​ហាត់ប្រាណ អោយ ទៀងទាត់ ។ គ្រូពេទ្យ អាច ណែនាំ អោយ ធ្វើ លំ ហាត់ប្រាណ ណា ដែល មាន សុវត្ថិភាព សម្រាប់ អ្នក ។

​គ្រប់គ្រង កំរិត កូ ឡេ ស្ទើ រ៉ុល និង សម្ពាធ ឈាម គ្រប់គ្រង ជំងឺ ទឹកនោម ផ្អែម  ​បន្ថយ ភាព តានតឹង ។ ភាព តានតឹង អាច បំផ្លាញ បេះដូង របស់ អ្នក បាន ។

​ប្រើ ថ្នាំ Aspirin ជា រៀងរាល់ថ្ងៃ ប្រសិនបើ គ្រូពេទ្យ អោយប្រើ ចាក់ វ៉ា​ក់​ស៊ាំ​ង ការពារ​ជម្ងឺ ផ្តាសាយ​ជា រៀងរាល់ឆ្នាំ ប្រើ ថ្នាំ អោយបាន ត្រឹមត្រូវ ។ ការប្រើ ថ្នាំ អាច បន្ថយ ការ ប្រឈម នឹង ការកើត គាំងបេះដូង ម្តង់ទៀត ឬ ស្លាប់ ដោយសារ ជំងឺ Coronary Artery Disease ។ ចូរ ស្វែ​ករក ជំនួយ ដើម្បី គ្រប់គ្រង រោគសញ្ញា នៃ ការបាក់ ទឹកចិត្ត ៕​/PC