ដោយៈ health.com.kh

​អាហារសម្រន់ ដែល ល្អ សម្រាប់ សុខភាព ត្រូវតែ បញ្ចូល ទៅ ក្នុង របប អាហារ ប្រចាំ ថ្ងៃ របស់ អ្នក ប្រសិនបើ អ្នក ចង់ រឹង បន្តឹង មាន គម្រោង ទម្លាប់ ញ៉ាំ អាហារ ល្អ សម្រាប់ សុខភាព ។ អ្នក ប្រហែលជា មិន ចាប់ អារម្មណ៍ នោះទេ ប៉ុន្តែ គម្រោង នៃ ទម្លាប់ ការ ញ៉ាំ ដែល ល្អ ដល់ សុខភាព នឹង រងគ្រោះថ្នាក់ នៅពេលដែល អ្នក ធ្វើ ការសម្រេចចិត្ត ជ្រើសរើស អាហារសម្រន់ នៅពេល យប់ ។

​អ្នក ប្រហែល ជា រវល់ ធ្វើការ ដល់ ពេល យប់ ឬ ជក់ នឹង ការអាន សៀវភៅ ឬ មើល ទូរទស្សន៍ ។ ប៉ុន្តែ មិន ថា មូលហេតុ មួយ ណា នោះ ទេ ការ នៅ ដល់ យប់ ជ្រៅ ក៏ អាច មានន័យថា អ្នកនឹង ឃ្លាន នៅពេល យប់ ដែរ ។

មូលហេតុ ដែល អ្នក ឃ្លាន នៅពេល យប់

– បញ្ហា កង្វះ ជាតិ ទឹក ក្នុង ខ្លួន អាច ជា កត្តា មួយ ដែល ធ្វើ​ឲ្យ អ្នក ឃ្លាន នៅពេល យប់
– វា អាច កើតឡើង ដោយសារ ភាព ធុញ ទ្រាន់
– វា ក៏ អាច កើតឡើង ដោយសារ អ្នកទទួល ទានពេល ល្ងាច លឿន ពេក
– អ្នក អាច មាន កម្រិត ជាតិ ផ្អែម ឬ ប្រៃ ទាប ពេក
– អ្នក មាន បញ្ហា កង្វះ ជាតិ ប្រូតេអ៊ីន ។

ជ្រើសរើស អាហារសម្រន់ ដែល ល្អ ចំពោះ សុខភាព

​ចូរ​ព្យាយាម​គិតពី​អ្វីដែល​អ្នក​គួរ​ទទួលទាន មិនត្រូវ​គិតថា អ្នក ចង់ ទទួលទាន អ្វី នោះទេ ។ អ្នក​មិនត្រូវ​ទទួល ទាន អាហារសម្រន់​កញ្ចប់ នោះ ទេ ព្រោះ វា អាច ធ្វើ​ឲ្យ អ្នក​ឡើង ទម្ងន់ និង ធ្វើ ឲ្យ អ្នក​គេង មិន បាន ស្កប់ ទៀតផង ។

ដោយសារ តែ បញ្ហា កង្វះ ជាតិ ទឹក ក្នុង រា​ង្គ កាយ គឺជា កត្តា ចម្បង មួយ ដែល ធ្វើ​ឲ្យ អ្នក​ឃ្លាន អ្នក អាច ពិសារ ទឹក ជាមុនសិន នៅពេល ដែល អ្នក ឃ្លាន នៅ ពាក់កណ្តាល យប់ ។ ប្រសិនបើ អ្នក មាន បញ្ហា នេះ មែន ការ ពិសារ ទឹក នឹង ធ្វើ​ឲ្យ អ្នក បាត់ ឃ្លាន ។ ចូរ ជៀសវាង ការ ពិសារ កាហ្វេ ឬ ភេ ស ជ្ជះ ផ្សេងៗ ដែល មាន ជាតិ កាហ្វេ អ៊ី ន ។ ប្រសិនបើ អ្នក ពិសារ ទឹក ហើយ នៅតែ ឃ្លាន អ្នក គួរ អាហារសម្រន់ ណា ដែល ល្អ ដល់ សុខភាព មក ទទួល ទាន ។

អាហារសម្រន់ ពេលយប់ ដែល សម្បូរ ប្រូតេអ៊ីន

ការជ្រើសរើស អាហា រដែ ល សម្បូរ ទៅដោយ ប្រូតេអ៊ីន មក ធ្វើ ជា អាហារសម្រន់ ពេល យប់ គឺ ជា ជម្រើស ដ៏ ល្អ សម្រាប់ អ្នក ។ ការ ញ៉ាំ អាហារ ដែល សម្បូរ ប្រ​តេ​អ៊ី​ន តែ បន្តិចបន្តួច អាច ធ្វើ​ឲ្យ អ្នក ឆ្អែត បានយូរ ។ អាហារសម្រន់ ដែល សម្បូរ ប្រូតេអ៊ីន មានដូចជា ៖
– ស៊ុត
– ផ្លែឈើ ស្រស់
– ទឹកដោះគោ ជូរ មួយ ពែង
– ឈី​ស
– សូកូឡា ក្តៅ ៕​/PC