ដោយៈ health.com.kh
​វាជារឿងសំខាន់ ដើម្បីដឹងថា គ្រុនក្តៅ ដោយ ឯកឯង មិនមែនជា ជំងឺ នោះ ទេ ប៉ុន្តែ ជាធម្មតា វា ជា រោគសញ្ញា នៃ បញ្ហា មួយចំនួន ។

​គ្រុនក្តៅ មាន មូលហេតុ មួយចំនួន ដូចជាៈ
​ការឆ្លង មេ​រោ​គៈ គ្រុនក្តៅ ភាគច្រើន ត្រូវ បាន បង្កឡើង ដោយ ការឆ្លង មេរោគ ឬ ជំងឺ ផ្សេងៗ ។ គ្រុនក្តៅ ជួយ អោយ ខ្លួន ប្រឆាំង ទប់ទល់ នឹង ការឆ្លង មេរោគ ដោយ ភ្ញោ ច លើ ច លន ការការពារ ពី ធម្មជាតិ ។

​ការ ស្លៀក សម្លៀកបំពាក់ ច្រើន ជាន់ៈ កុមារ ជាពិសេស ក្មេង ទើប នឹង កើត , អាច ក្តៅខ្លួន ប្រសិន បើ ពួកគេ ត្រូវបាន គេ ពាក់ សម្លៀក បំពាក់ ច្រើនពេក ឬ ស្ថិត ក្នុង បរិ​យា​កា ស​ក្តៅ ដោយសារតែ ពួកគេ មិនទាន់ គ្រប់គ្រង សីតុណ្ហភាព នៃ ខ្លួន អោយ ដូច ទៅ នឹង មនុស្ស ធំ បាន ។ ទោះជា យ៉ាងណា ក៏ដោយ , ដោយសារតែ ការ ក្តៅខ្លួន ចំពោះ ក្មេង ទើបនឹង កើត អាច បញ្ហា ពី ការឆ្លង មេរោគ ធ្ងន់ធ្ងរ , សូម្បី តែ កុមារ ដែល ស្លៀកពាក់ ច្រើន ជាន់ ក៏ដោយ , ត្រូវ តែ ត្រូវបាន ពិនិត្យ ដោយ គ្រូពេទ្យ ថា តើ ពួកគេ មាន គ្រុនក្តៅ ឬ យ៉ាងណា ។

​ការចាក់ វ៉ាក់សាំងៈ ទារក និង កុមារ ជួនកាល មាន គ្រុនក្តៅ តិចតួច ក្រោយពី ទទួល វ៉ាក់សាំង ។

​នៅពេលណា ដែល គ្រុនក្តៅ គឺជា រោគសញ្ញា នៃ បញ្ហា ធ្ងន់ធ្ងរ ពីមុន , គ្រូពេទ្យ បាន ផ្តល់ ដំបូន្មាន តែ អោយ ព្យាបាល តែ ភាព ក្តៅ មួយ មុខ ប៉ុណ្ណោះ ។ ប៉ុន្តែ សព្វថ្ងៃនេះ , ពួកគេ បាន ណែនាំ អោយ ពិចារណា ទាំង សីតុណ្ហភាព ក្នុង ខ្លួន និង មូលហេតុ ដទៃទៀត ។

​កុមារ ដែល សីតុណ្ហភាព របស់ ពួកគេ ទាប ជាង ៣៨,៩ អង្សា សេ ជារឿយៗ មិន តម្រូវ អោយ ប្រើ ថ្នាំ នោះទេ ប្រសិន បើ ពួកគេ មាន សភាព ធម្មតា ។ វា មាន ករណី លើកលែង ផងដែរ ដូចជា ប្រសិនបើ អ្នក មាន ក្មេង អាយុ តិចជាង ៣ ខែ ក្រោយ ពី វាស់ សីតុណ្ហភាព នៅ នឹង រន្ធ គូថ នោះ គឺ ខ្ពស់ជាង ៣៨ អង្សា សេ , សូម ប្រញាប់ ទៅ រក គ្រូពេទ្យ ។​

​សូម្បី តែ ការ ក្តៅខ្លួន តិចតួច អាច ជា សញ្ញា នៃ ការឆ្លង មេរោគ ធ្ងន់ធ្ងរ ចំពោះ កុមារ តូចៗ ។ ប្រសិន បើ កូន របស់ អ្នក នៅ ចន្លោះ ពី ៣ ខែ ទៅ ៣ ឆ្នាំ ហើយ មាន ការ ក្តៅខ្លួន លើសពី ៣៩ អង្សា សេ នោះ , សូម ទាក់ទង ទៅ គ្រូពេទ្យ ថា តើ គាត់ ត្រូវ ការពិនិត្យ កូន របស់ អ្នក ឬទេ ។ ចំពោះ កុមារ ធំ , សូម ប្រាប់ ពី អាកប្បកិរិយា និង សកម្មភាព នានា ផង ដែរ ។ ការមើល ថា តើ កូន របស់ អ្នកមាន អាកប្បកិរិយា របៀប ណា នឹង ផ្តល់ នូវ គំនិត មួយ ចំនួន ដែរ ដែល ថា តើ ជំងឺ មិន ធ្ងន់ធ្ងរ គឺ ជា មូលហេតុ ឬថា តើ កូន របស់ អ្នក គួរតែ ត្រូវបាន ពិនិត្យ ដោយ គ្រូពេទ្យ ឬ យ៉ាងណា ។

​ជំងឺ អាច មិន ធ្ងន់ធ្ងរ ប្រសិន បើ កូន របស់ អ្នកៈ

​នៅតែ លេង
​នៅតែ ញ៉ាំ និង ផឹក
​នៅតែ មាន ចលនា និង ញញឹម ដាក់ អ្នក
​មាន ពណ៌ ស្បែក ធម្មតា
​មាន សភាព ធម្មតា នៅពេល ដែល កម្តៅ របស់ ពួក គេ ធ្លាក់ ចុះ
សូម កុំ បារម្ភ ខ្លាំងពេក អំពី កូន ដែល ក្តៅ ដែល មិន ចង់ ញ៉ាំ អាហារ នោះ ។ នេះ គឺជា រឿង ទូទៅ មួយ ជាមួយ នឹង ការឆ្លង មេរោគ ដែល បណ្តាល អោយ គ្រុនក្តៅ នោះ ។ ចំពោះ កុមារ ដែល នៅតែ ផឹក និង នោម ធម្មតា , ការ មិន ញ៉ាំ ដូច ធម្មតា គឺ ជា រឿង ធម្មតា ទេ ៕​/PC