កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ការបង់ប្រាក់​ពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក នឹង​អនុវត្ត​សាកល្បង នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ កញ្ញា តទៅ
​ដោយៈ ទេព មង្គល / ភ្នំពេញៈ ទាក់ទិន​នឹង​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ​និង​ការបង់ប្រាក់​ពិន័យ អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក ដែល​រៀបចំ​ដោយ ក្រសួងមហាផ្ទៃ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នោះ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នឹងដាក់​ឱ្យ​ដំណើរការ​អនុវត្ត​សាកល្បង នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២២ តទៅ ហើយនឹង​ដំណើរការ​អនុវត្ត​ពេញលេញ នៅ​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ ។​