ដោយៈ​សុ​ក្ខា​រិ​ន / ពោធិ៍សាត់ៈ នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់ ជាប់ចោទ​ពីបទ ប្រទូស​កេ​រ្ត៍​ភេទ​លើ​នារី​ម្នាក់ បន្ទាប់ពី​ម្តាយ​ជនរងគ្រោះ បានដាក់​ពាក្យ បណ្តឹង​មក​សមត្ថកិច្ច​។ ការឃាត់ខ្លួន​ជនសង្ស័យ​នេះ បានធ្វើ​ឡើង នៅវេលា​ម៉ោង ១២​និង​២០​នាទី ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នៅ​ភូមិ​ជង្រុក ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់​. ។​

​អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បានឱ្យដឹង នៅ​ថ្ងៃទី​៩ សីហា នេះ​ថាៈ ជនសង្ស័យ​ដែល​ត្រូវ​សម​កិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បន្ទុក ខាងលើនេះ មានឈ្មោះ យួន ឌី​ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជង្រុក ឃុំ​ផ្ទះ​រ៉ុង ស្រុក​តា​លោ​សែន​ជ័យ ខេត្តពោធិ៍សាត់ ។​

​លោក​វរសេនីយ៍ឯក អ៊ុ​ល ហៃ បានឱ្យដឹង​ទៀតថាៈ ម្តាយ​ជនរងគ្រោះ ឈ្មោះ ចុ​ម ស្រី​មួន អាយុ​៣៣​ឆ្នាំ បានមក​ដាក់ពាក្យ​បណ្តឹង ដល់​នគ​បាល​ស្រុក​តា​លោ​សែន​ជ័យ ដោយបាន​ចោទប្រកាន់​ជនសង្ស័យ ខាងលើ​ថា បាន​ប្រទូស​កេ​រ្ត៍​លើ​ជនរងគ្រោះ ។​

​អធិការនគរបាល​ស្រុក​តា​លោ​សែន​ជ័យ បាន​បន្តថាៈ បើ​យោងតាម​ចម្លើយ និង​ការចង្អុលបង្ហាញ នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោងជាង ១០ ព្រឹក​ថ្ងៃទី​៨ សីហា ២០២២ ក្មេងស្រី​រងគ្រោះ បាន​នៅផ្ទះ បីនាក់ បងប្អូន ខណៈពេល​ឪពុក និង​ម្តាយ ទៅធ្វើ​ការ​នៅឯ​ចំការ​។ ស្រាប់តែ​ឈ្មោះ យួន ឌី​ណា បានមក​ដល់ផ្ទះ នៅពេល​នាង កំពុង​លាងចាន​ឆ្នាំង នៅ​ផ្ទះបាយ​ខាងក្រោយ​។ នៅពេលនោះ ជនសង្ស័យ បាន​ដើរចូល មក​ក្នុងផ្ទះ បាន​ចាប់ដៃ​នាង និង​បានធ្វើ​សកម្មភាព​បៀតបៀន​កេ​រ្ដ៍​ភេទ និង​ប៉ុនប៉ង​រំលោភ ដោយ​បង្ខំ ក៏ប៉ុន្តែ​ពេលនោះ នាង​បាន​ស្រែក និង​រើ​បំរាស់​ជាច្រើន​ដង ទើប​ឈ្មោះ យួន ឌី​ណា បាន​ព្រម​លែង ហើយ​បាន​ដើរ​ចេញទៅ​បាត់​។​

​នៅពេល​ឪពុកម្តាយ​របស់​នាង ត្រឡប់​មកពី​ចំការ​វិញ នាង​បាន​ប្រាប់​ឪពុកម្តាយ ហើយ​ម្ដាយ​របស់​នាង បានមក​ដាក់ពាក្យ​បណ្តឹង នៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន ទើប​ឈានដល់​ការឃាត់​ខ្កួ​ន​ជនសង្ស័យ និង​បក្ខពួក​កំពុង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​ឈ្មោះ ម៉ុ​ន មឿ​ន ។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​តា​ល​សែន​ជ័យ ឃាត់ខ្លួន និង​កំពុង​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនបន្ត​មក​ស្នងកា​រដ្ឋា​នន​គ​បាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕/V​