​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នៅ​វត្ត​ឧត្តរា​វ​ត្តី អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ទទួល​ទេយ្យវត្ថុ ពី ព្រះ​តេជគុណ ទីប​ធ​ម្មោ ម៉ុក ប៊ុន​សុធា ព្រះចៅអធិការ​វត្ត​ឧត្តរា​វ​ត្តី ។​

​ពិធី​នេះ មាន​វត្តមាន​របស់លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​អនុសាខា មន្ត្រី​អនុសាខា មន្ត្រី​សាលាខណ្ឌ និង​គណៈកម្មការ​អាចា​រ្យ​វត្ត បាន​អញ្ជើញ​ចូលរួម​ផងដែរ ។

​ទេយ្យវត្ថុ​ដែល​ទទួលបាន​ពី​ព្រះសង្ឃ រួមមាន អង្ករ ៥០០ គ​.​ក មី ១២ កេស ទឹកក្រូច ១០ កេស ទឹកបរិសុទ្ធ ១០ កេស និង​បច្ច័យ ១.៥០០.០០០ រៀល សរុប​ជា​ទឹកប្រាក់ ស្មើនឹង ចំនួន ៣.៥០០.០០០ រៀល​។​

​ក្នុងឱកាស​នោះ លោក អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ប្រគេន​ព្រះគ្រូ​ព្រះចៅអធិការ​វត្ត នូវ​សៀវភៅ «​សីល​រតនៈ​» ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់លោក​ឧត្ដម​សេនី​យ៌ ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ៕/V​