​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្រុម​ស្ករ​គ្រាប់ Everton បាន​ចុះហត្ថលេខា​ខ្ចី​ជើង​ខ្សែការពារ​កណ្តាល​សញ្ជាតិ​អង់គ្លេស ខូន័​រ ខូ​ឌី (Conor Coady) មួយ​រដូវ​កាល​ពេញ​។​

Everton បាន​បាត់បង់​ខ្សែការពារ បិក ហ្គ​ត​ហ្វ្រេ (Ben Godfrey) និង យើ​រី មីណា (Yerry Mina) ដោយសារ​របួស​ក្នុងពេល​ចាញ់ Chelsea នៅ​ថ្ងៃ​បើកឆាក Premier League របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​។​

​ខូ​ឌី ដែល​កើត​នៅ​តំបន់​មឺ​សីសាយ (Merseyside) បាន​និយាយថា “​នៅពេលដែល​ខ្ញុំ​បានឮ​ចំណាប់អារម្មណ៍​នេះ​ភ្លាម ខ្ញុំ​ពិតជា​ចង់​ក្លាយជា​ផ្នែក​មួយ​នៃ​ក្លិប​នេះ​ភ្លែត​។​ខ្ញុំ​រំភើប​ខ្លាំង​ណាស់​ក្នុង​​ការចូលរួម​”​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​និយាយថា រូបគេ “​អន្ទះសារ​” ចង់​ចូលរួម​ណាស់ ដោយ​បន្ថែម​ថា “​វា​ជា​ថ្ងៃ​ដ៏​សំខាន់ និង​ជា​ថ្ងៃ​មោទនភាព​សម្រាប់​ខ្ញុំ​”​។​

​ខូ​ឌី បាន​ប្រាប់​ទូរទស្សន៍ EvertonTV ថា “​ខ្ញុំ​ដឹង​ថា​វា​ធំ​ប៉ុនណា ហើយ​ខ្ញុំ​ដឹង​ថា​មនុស្ស​ស្រឡាញ់ Everton ខ្លាំង​ប៉ុនណា​។ ខ្ញុំ​នឹង​ផ្តល់​អ្វី​គ្រប់​យ៉ាង​ជា​រៀង​រាល់ថ្ងៃ​សម្រាប់​ក្លឹប​បាល់ទាត់​នេះ​។ ខ្ញុំ​មាន​អារម្មណ៍​ឯកសិទ្ធិ​និង​សំណាង​ណាស់​ដែល​ទទួលបាន​ឱកាស​នេះ​”៕

​ខូន័​រ ខូ​ឌី ចូលរួម​ជាមួយ Everton ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​