​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (The Drive) ៖ លោក ខូលីន ខា​ល់ (Colin Kahl) អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក ទទួលបន្ទុក​គោលនយោបាយ បានបញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ទី​៨​សីហា​ថា​អាជ្ញាធរ​​អាម៉េរិក​បាន​ផ្ទេរ “​កាំជ្រួច​ប្រឆាំង​វិទ្យុ​សកម្ម​” ដែល​មិន​បញ្ជាក់​ប្រភេទ ទៅកាន់​កងកម្លាំងប្រដាប់អាវុធ​អ៊ុ​យក្រែន ដែល​ពួកគេ​អាច​បាញ់​ចេញពី​យន្តហោះ​ដែល​មាន​ស្រាប់​មួយចំនួន​របស់​ពួកគេ​។ ​ទោះបី​លោក​ខាល់​មិនបាន​ប្រាប់ថា តើ​កាំជ្រួច​ប្រភេទ​ណា​ត្រូវបាន​បញ្ជូន​ទៅ​កាន់​អ៊ុយ​ក្រែន​ក៏ដោយ​ក៏ប៉ុន្តែ​ការកត់សម្គាល់​របស់​គាត់​បន្ទាប់​ពី​ការលេចចេញ​រូបភាព​នៅលើ​បណ្តាញ​សង្គម​បាន​បង្ហាញ​​សំបក​កាំជ្រួច​ប្រឆាំង​វិទ្យុសកម្ម​ល្បឿន​លឿន AGM-88 (HARM) ដែល​គេ​និយាយថា​ត្រូវ​បាន​បាញ់​លើ​ទីតាំង​រុស្ស៊ី​។

​កាំជ្រួច​ប្រឆាំង​វិទ្យុ​សកម្ម (ARMs)​គឺ​ផ្តោត​គោលដៅ​លើ​ការបំភាយ​ប្រេ​កង់​វិទ្យុ​សកម្ម​របស់​សត្រូវ​ជា​ពិសេស​ពី​ប្រព័ន្ធ​រ៉ា​ដា​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់ស​ត្រូវ​ហើយ​បំផ្លាញ​ឬ​បិទ​​ពួក​វា​ចោល​។​

​លោក​ខាល់​បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ ទី​ដែល​គាត់​បាន​ប្រកាស​អំពី​កញ្ចប់​ជំនួយ​យោធា​ថ្មី​របស់​អាម៉េរិក​សម្រាប់​កងកម្លាំងប្រដាប់អាវុធ​អ៊ុយ​ក្រែន​ដែល​​អាច​មាន​តម្លៃ​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ​។ កញ្ចប់​ជំនួយ​ពិសេស​នេះ​រួមបញ្ចូល​ទាំង​គ្រាប់​រ៉ុក្កែត Guided Multiple Launch Rocket System (GMLRS)​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រព័ន្ធ​​រ៉ុក្កែត​កាំភ្លើង​ធំ​ចល័ត​ខ្ពស់ (HIMARS) ដែល​ផ្គត់ផ្គង់​ដោយ​សហរដ្ឋ​អាម៉េរិក គ្រាប់​ដែល​គេ​មិន​បញ្ជាក់​ប្រភេទ​ដើម្បី​អមដំណើរ​ជា​មួយ​ប្រព័ន្ធ​កាំជ្រួច​លើ​ដី​ទៅ​អាកាស​កម្រិត​ខ្ពស់​ថ្នាក់ជាតិ (NASAMS) ដែល​អាជ្ញាធរ​អាម៉េរិក​កំពុង​ផ្តល់​ឱ្យ រួម​ទាំង​កាំជ្រួច​ប្រឆាំង​រថក្រោះ Javelin និង​អាវុធ​ជាច្រើន​ទៀត​៕

​កាំជ្រួច​ប្រឆាំង​វិទ្យុសកម្ម​ល្បឿន​លឿន AGM-88 ដែល​ពួកគេ​អាច​បាញ់​ចេញពី​យន្តហោះ​