ដោយៈ ភ្នំ​សន្ទុក / កំពង់ធំ​៖ លោកស្រី យស់ ថា​នារី សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​លោក ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ញ៉ឹក បាន​ខេង អភិបាលរង​ខេត្ត តំណាង​លោក ងួន រតនៈ អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣៨ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាលាខេត្ត​កំពង់ធំ​។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោតលើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​មាន​៖ ១.​ពិនិត្យ និង​អនុម័ត កំណត់ហេតុ នៃ​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣៧ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ២.​ពិនិត្យ និង​អនុម័ត ដោយ​របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២២ របស់​រដ្ឋបាលខេត្ត​។ ៣.​ពិនិត្យ និង​អនុម័ត របាយការណ៍​ប្រចាំខែ កក្កដា ឆ្នាំ​២០២២ របស់​រដ្ឋបាលខេត្ត​។ ៤.​បញ្ហា​ផ្សេងៗ​។​

​ក្នុងឱកាស​នេះ លោកស្រី យស់ ថា​នារី បានលើកឡើង​ពី​ការកែ​អក្ខរាវិរុទ្ធ ពាក្យពេចន៍ និង​ទំរង់​ឯកសារ​ផ្សេងៗ​ទៀត នៅក្នុង​របាយការណ៍ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ឡើង – រៀបចំ​ចុះ​ផ្សព្វផ្សាយ ច្បាប់​លិខិតបទដ្ឋាន​គតិយុត្ត ដែល​ទទួលបាន​ពី​ថ្នាក់ជាតិ ចុះ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ដើម្បី​ស្ដាប់​ឱ្យ បាន​ពី​បញ្ហាលំបាក និង​សំណូមពរ​របស់​ពួកគាត់ ជាពិសេស​បាន​ចុះ​សម្ពោធ​ដាក់ឱ្យ​ប្រើ ប្រាស់​សមិទ្ធផល​នានា – បាន​ដឹកនាំ​ក្រុមការងារ និង​មន្ត្រី​ជំ​ពេញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ ទិដ្ឋភាព​ជាក់ស្ដែង​បន្ថែមទៀត នៅ​ដី​តំបន់​២ និង​ដី​តំបន់​៣​នៃ​បឹង​ទន្លេសាប ដែល​ប្រជាពលរដ្ឋ​បានរស់នៅ និង​កំពុង​អាស្រ័យ​ផល រយៈពេល​ជា​យូរ​ឆ្នាំ ស្ថិតនៅក្នុង​ឃុំ​ព្នៅ និង​ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​

​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​រដ្ឋបាល​ខេត្តកំពង់ធំ លោក ញ៉ឹក បាន​ខេង បាន​មានប្រសាសន៍ ពី​ការធ្វើ​របាយការណ៍​ប្រចាំខែ ដោយ​សូមឱ្យ​មន្ទីរ​អង្គភាព​ទាំងអស់ ប្រញាប់​ផ្ញើ​របាយការណ៍ ឲ្យ​បាន​មុន​ខែ ដើម្បីឱ្យ​រដ្ឋបាលខេត្ត ដាក់បញ្ចូល​ជា​ឯកសារ និង បែងចែក​តួនាទី​/​ភារកិច្ច ក្នុងការ​ពិនិត្យ​របាយ​ការណ៍​ប្រចាំខែ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​។
​ពាក់ព័ន្ធ​នឹង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក សូមឱ្យ​មានការ​ប្រុងប្រយ័ត្ន និង​យោគយល់ ឱ្យ​គ្នា ទៅវិញទៅមក ដើម្បី​កុំ​ឲ្យ​មានការ​គ្រោះថ្នាក់​ដល់ អាយុជីវិតរ​បស់បង​ប្អូន ដែល​ធ្វើ​ចរាចរណ៍​ទៅមក​៕/V​