ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង មុខតំណែង​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស សេរី​វិចិត្រ ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។ នេះ​បើ​យោងតាម​អនុក្រឹត្យ ស្តីពី ការតែងតាំង​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ ដែល​រស្មី​កម្ពុជា ទទួលបាន​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២ ។​

​សូមជម្រាបថា គិត​មកដល់​បច្ចុប្បន្ន​នេះ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មាន​ចំនួន​ជាង ៣០ នាក់​ហើយ​៕/V​