​ប្រែ​សម្រួលៈ​បំណង​(CGTN,ST)៖ ក្រោយ​ប្រធានសភា​អាម៉េរិក​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​បាន​មួយ​សប្តាហ៍ អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ម៉ា ចាវ​ស៊ូ​(Ma Zhaoxu)​បាន​ប្រាប់​ទូរទស្សន៍​CGTN​កាលពី​ថ្ងៃ​អង្គារ​ថា «​មិន​មាន​កន្លែង​ណា​ត្រូវ​ស្រពេចស្រពិល​ឬ​រំលោភ​ការបកស្រាយ​អំពី​គោលការណ៍​ចិន​តែមួយ​ឡើយ​។​

​លោក​ម៉ា​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៃ​ទូរទស្សន៍​CGTN​ថា «​នេះ​ជា​ត្លុក​ល្ខោន​នយោបាយ​មួយ តែ​គ្រោះ​ថ្នាក់​និង​បង្ករឿង​លេង​មួយ​។​ដំណើរ​ទស្សន​កិ​ច្ច​របស់ ណាន់​ស៊ី ផេ​ឡូ​ស៊ី ផ្គើន​នឹង​ការព្រមាន​របស់​​ចិន រំលោភ​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ចិន រំលោភ​គោល​ការណ៍​ចិន​តែមួយ​និង​ខចែង​ក្នុង​សេចក្តីប្រកាស​រួម​គ្នា​ចំនួន​បី​រវាង​ចិន​និង​អាម៉េរិក ដោយ​ធ្វើអោយ​ប៉ះពាល់​គ្រឹះ​នយោបាយ​នៃ​ទំនាក់​​ទំនង​ចិន​-​អាម៉េរិក បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​

​លោក​បាន​បញ្ជាក់ថា «​វា​មិន​អាច​ទទួលយកបាន​ចំពោះ​ប្រជាជន​ចិន​។​ចិន​មាន​ហេតុផល​គ្រប់យ៉ាង​ដើម្បី​ឆ្លើយតប​ជាមួយនឹង​វិធានការ​តប​វិញ​»​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​ចិន​លោក ម៉ា ចាវ​ស៊ូ ក្នុងអំឡុងពេល​ផ្តល់​កិច្ច​សម្ភាស​ន៍ជាមួយ​អ្នកយក​ព័ត៌មាន​នៃ​ទូរទស្សន៍​CGTN

​ជា​វិធានការ​តប​នឹង​ការផ្គើន​របស់​មន្ត្រី​អាម៉េរិក​រូបនេះ ចិន​បាន​ប្រកាស​ធ្វើ​សមយុទ្ធ​ធំ​បំផុត​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​ចាប់តាំងពី​សប្តាហ៍​មុន​។​កាលពី​ថ្ងៃ​អង្គារ​ទី​៩​សីហា ចិន​បាន​បន្ត​លំ​ហាត់​យោធា​ដល់​ថ្ងៃទី​៦​នៅពេល​កោះ​តៃវ៉ាន់​ក៏​បង្ហាញ​ភាព​គឃ្លើន​ដោយ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ផងដែរ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​វាយ​ចូល​របស់​កងទ័ព​ចិន ដែល​អាច​កើតមាន​។​

​ក្រសួងការបរទេស​ចិន​បាន​និយាយថា សមយុទ្ធ​យោ​ថា​នេះ​មាន​លក្ខណៈ​«​បើកចំហ តម្លាភាព​និង​ដោយ​វិជ្ជាជីវៈ​» តែ​រដ្ឋ​មន្រ្តី​ការបរទេស​តៃវ៉ា​ន់​លោក ចូសេ​ហ្វ វូ​(Joseph Wu)​បាន​និយាយថា ដំណើ​រទស្ស​​ន​កិច្ច​របស់ផេ​ឡូ​ស៊ី ត្រូវបាន​ចិន​ប្រើ​ជា​លេស​សំរាប់ធ្វើ​សមយុទ្ធ​ត្រៀម​ការឈ្លានពាន​មួយ​ចូល​កោះ​តៃវ៉ាន់។

លំហាត់យោធា​ចិន​ផ្តោត​លើ​ការហ៊ុមព័ទ្ធ​បិទ​ខ្ទ​ប់កោះ​និង​ប្រតិបត្តិ​ការគាំទ្រ​រួម​។​កងទ័ពអាកាស​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​ជា​ច្រើន​ក្រុម ធ្វើ​ការហ្វឹកហាត់​ក្នុង​ប្រតិបត្តិ​ការគ្រប់គ្រង​ដែន​អាកាស ការ​​ចាក់​សាំង​កណ្តាល​អា​កាស​និង​ការគាំទ្រ​ពី​អាកាស​ទៅ​សមុទ្រ​។​វា​ក៏​ផ្តោត​លើ​ប្រតិបត្តិ​ការសង្គ្រោះ​និង​ស្វែងរក​ក្នុង​សមុទ្រ​រួមគ្នា ការផ្គត់ផ្គង់​គ្រាប់រំសេវ​និង​សម្ភារ ជួសជុល​គ្រឿង​បរិក្ខា​ហើយនឹង​ការផ្ទេរ​និង​​សង្គ្រោះ​អ្នក​រងរបួស​៕

​តៃវ៉ាន់​បាន​និយាយថា យន្តហោះ​ចិន​១៦​គ្រឿង​បាន​ហោះ​ហួស​ខ្សែបន្ទាត់​កណ្តាល​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​កាលពី​ថ្ងៃ​អង្គារ

​តៃវ៉ាន់​បានប្រកាស​ធ្វើ​សមុទ្ធ​បាញ់កាំភ្លើង​ធំ​ដោយ​ប្រើ​គ្រាប់ពិតៗ ដើម្បី​តៀម​ទប់​ទក់​កងកម្លាំង​ចិនកាលពីថ្ងៃអង្គារ​