​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចិនដីគោក​កាលពី​ថ្ងៃ​ពុធ​ទី​១០​សីហា​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​១.០៩៤​នាក់​សំរាប់​ថ្ងៃអង្គារទី​០៩​សីហា ក្នុងនេះ​៤៤៤​នាក់​ឆ្លងកូវី​ដ​ចេញ​រោគសញ្ញា និង​៦៥០​នាក់​​ទៀត​មិន​ចេញ​រោគសញ្ញា ។​

​កាល​ពី​មួយ​ថ្ងៃមុន​ចិន​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​៩៣៩​នាក់​។​

​ទោះជា​ឆ្លង​កើនឡើង មិន​មាន​អ្នកស្លាប់​ថ្មី​ដោយកូវី​ដ​១៩​ទេ ដោយ​ចំនួន​ស្លាប់​ដោយ​ជំងឺ​នេះ​នៅ​ទូទាំង​ចិនដីគោក​នៅ​រក្សា​៥.២២៦​នាក់​ដដែល​។​គិត​ត្រឹម​ថ្ងៃ​០៩​សីហា ចិនដីគោក​មាន​អ្នក​ឆ្លងកូវី​ដ​១៩​ចេញ​​រោគសញ្ញា​សរុប​២៣២.១០៩​នាក់​ចាប់តាំងពីដើមឆ្នាំ២០២០មក។

​សូមបញ្ជាក់​ថា ទីក្រុង​ហិរញ្ញវត្ថុ​សៀង​ហៃ​និង​ទីក្រុង​បច្ចេកវិទ្យា​សិន​ចិន មិន​មាន​អ្នក​ឆ្លង​ថ្មី​ទេ​សំរាប់​ថ្ងៃ​០៩​សីហា តែ​កោះ​ហៃ​ណាន ដែល​ជា​រមណីយដ្ឋាន​ទេសចរណ៍​ពេញនិយម​មួយ​របស់​ចិន​កំពុង​ប្រយុទ្ធ​នឹង​​ការផ្ទុះកូ​វីដ​១៩ ដោយ​ចាប់​តាំងពី​ថ្ងៃ០១​សីហា​មក មនុស្សជិត​២.០០០​នាក់​បាន​ឆ្លង​ជំងឺ​នេះ​៕

​កោះ​ហៃ​ណាន បញ្ជា​អោយ​បិទ​ខ្ទប់​បន្ថែម​នៅពេលកូ​វីដ​១៩​កាន់តែ​ឆ្លង​រាលដាល​