បើក​ប្រតិបត្តិ​ការលើក​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន តាម​ដងផ្លូវ​សំខាន់ៗ​ស្រុក​សង្គម​ថ្មី ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង និង​ដណ្តើមយក​ជ័យជំនះ

1608
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖ នៅសល់​ពេល​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើស​ជ្រើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នឹង​ចាប់ដំណើរការ​ហើយ ក្នុង​រយៈពេល​នេះ ពោលគឺ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ រួមជាមួយ​ប្រធាន​-​អនុប្រធាន គណបក្ស​តាម​បណ្តា​ភូមិ ឃុំ ស្រុក​ទាំងអស់ បាន​បើក​ប្រតិបត្តិការ ចុះ​លើក​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា តាម​ដងផ្លូវ​សំខាន់ៗ ជាច្រើន និង​តាម​ផ្ទះ​សមាជិក​បក្ស​ផងដែរ ដើម្បី​បង្ហាញ​ពី​ភាពខ្លាំង​និង​ដណ្តើម​យកជ័យ​ជំ​នៈ​នាពេល​ខាងមុខនេះ​។​
​កិច្ចការងារ​ដែលមាន​សារសំខាន់​នេះ​ដឹកនាំ​ដោយ​លោក សំ លាង​ទ្រី ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​សង្គម​ថ្មី តំណាង​លោក អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តព្រះវិហារ ព្រមទាំង​ក្រុមការងារ ចុះជួយ​ស្រុក ឃុំ​ជាច្រើនរូប​ទៀត​។​លោក​ប្រធាន​បាន​លើ​ឡើង​ថា ស្របពេល​ការបោះឆ្នោត​ជ្រើសរើស តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ខិតជិត​ចូលមក​ដល់​នោះ ក្រុមការងារ​ចុះជួយ​ខេត្ត រាជធានី ក្រុង ស្រុក ឃុំ សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​មានការ​មមាញឹក​ខ្លាំងណាស់ ដោយបាន​ប្រុងប្រៀប​រៀបចំ​ផែនការ និង​យុទ្ធសាស្ត្រ​ឆ្ពោះទៅកាន់​ការបោះឆ្នោត ដើម្បី​ដណ្តើម​ជ័យជម្នះ ជូន​គណបក្ស​របស់ខ្លួន​។​
​ដោយឡែក សម្រាប់​ខេត្តព្រះវិហារ ពិសេស​ស្រុក​សង្គម​ថ្មី ក្រោម​ការចង្អុល​ណែនាំ ពី​សំណាក់​លោក​ប្រធាន​គណបក្ស​ខេត្ត ក៏ដូចជា​ការណែនាំ​រប​ស់​ប្រធាន​ក្រុមការងារ ថ្នាក់កណ្តាល គឺ​ក្រុមការងារ​ទាំងអស់​គ្រប់លំដាប់​ថ្នាក់ បាន​យកចិត្តទុកដាក់ ដោយ​មិន​មានការ​ទ្វេ​ស​ប្រហែស​ឡើយ​។​លោក សំ លាង​ទ្រី បានបញ្ជាក់​ទៀតថា ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​ផ្ទាំង ទាំង​តូច​ទាំង​ធំ ដែល​យើង​ត្រូវ​លើកឡើង​នា​ថ្ងៃនេះ ត្រូវបាន​ចែកជូន​ក្រុមការងារ តាម​ឃុំ​នានា​ក្នុងស្រុក​សង្គម​ថ្មី លើក​ឲ្យ​រួច​ជា​ស្ថាពរ​នៅតាម​ដងផ្លូវ​សំខាន់ៗ នានា និង​មួយចំនួនទៀត ទុក​សម្រាប់​សមាជិក​ប​ក្ស​របស់​យើង ដែលមាន​បំណង​សុំ​យកទៅដាក់​នៅផ្ទះ​របស់គាត់​។​លោក​បន្តទៀតថា ចំពោះ​ស្លាក​សញ្ញា​គណបក្ស​មួយចំនួន បានមកពី​ការជួយឧបត្ថម្ភ ពី​សំណាក់​លោក អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម