ទឹកទន្លេ​មេគង្គ នៅ​ស្ទឹងត្រែង មួយថ្ងៃ ឡើង​ខ្ពស់ជាង មួយ​ម៉ែត្រ​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹកទន្លេ​មេគង្គ នៅ​ខេត្តស្ទឹងត្រែង ក្នុង​រយៈពេល ២៤ ម៉ោង គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែសីហា បាន​ហក់​ឡើង​ជាង ១,២៧ ម៉ែត្រ ធ្វើឱ្យ​ទឹកទន្លេ​មេគង្គ នៅ​ស្ថានីយ​ជលសា​ស្ត្រ ខេត្តស្ទឹងត្រែង ឡើងដល់​កម្ពស់ ៨,០៨ ម៉ែត្រ ហើយ​វា​នឹង​ឡើងដល់​កម្រិត​កម្ពស់ ៩,៥០ ម៉ែត្រ នៅ​ថ្ងៃទី​១៣ ខែសីហា គឺ​ឡើងទៅ​ជិត​ដល់​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅ​កម្ពស់ ១០,៧០ ម៉ែត្រ ខណៈពេល​ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ អាច​ឡើងដល់ ៧,២២ ម៉ែត្រ ត្រឹម​ថ្ងៃទី​១៣ សីហា​។​