សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ត្រូវមាន​ការតាំង​ចិត្តខ្ពស់ អំពី​ការងារ​ទាំងនេះ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​។​ ​សម្ដេច​ បាន​ជំរុញ​បែបនេះ នៅក្នុង​ឱកាស​​ដឹកនាំ កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព កិច្ចប្រតិបត្តិការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​

Aug 10, 2022

សម្ដេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្ដរក្រសួង ត្រូវ​តាំងចិត្ត​ខ្ពស់ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​

​ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​ក្រុមការងារ​អន្ដរក្រសួង ដើម្បី​ចុះ​សិក្សា និង​ដោះស្រាយ ករណី​រកឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ក្នុង​នាវា​ដែល​លិច​ក្នុង​ទន្លេ ត្រូវមាន​ការតាំង​ចិត្តខ្ពស់ អំពី​ការងារ​ទាំងនេះ ដោយ​មិន​ទុក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងនោះ មាននៅ​ក្នុង​បាតទន្លេ​ទៀតឡើយ​។​ ​សម្ដេច​ បាន​ជំរុញ​បែបនេះ នៅក្នុង​ឱកាស​​ដឹកនាំ កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព កិច្ចប្រតិបត្តិការ​បោសសម្អាត គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក និង​ស្រង់​នាវា​លិច​ក្នុង​បាតទន្លេ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែសីហា ឆ្នាំ​២០២២ នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។​