ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: កុមារា​អាយុ​០៣​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ខណៈ​ចុះ​ងូតទឹក​ប្រឡាយ​លេង វេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំណុច​ព​ន្សៃ​បេង​ខាងកើត​ភូមិ​ស្ថិត​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពន្លៃ​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា​៖ កុមារារ​គ្រោះ​មានឈ្មោះ រ៉េត វិ​សិទ្ធ ភេទ​ប្រុស អាយុ​០៣​ឆ្នាំ រស់នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​តាម​ការបំភ្លឺ​ពី​ឈ្មោះ​គ្រី ការ៉ូ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ ត្រូវជា​ជីតា​ក្មេងរងគ្រោះ​នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ អោយដឹងថា​: មុនពេល​កើតហេតុ ក្មេងរងគ្រោះ​បាន​ចុះ​ងូតទឹក​លេង​តែម្នាក់ឯង ពុំមាន​មនុស្ស​ចាស់​ទៅជា​មួយ​ឬ​នៅក្បែរ​។ ក្រោយពី​បាត់​ក្មេង​នោះ គេ​មនុស​ក្នុង​ស​ម្នា​ក៏​នាំគ្នា​ដើររក ហើយ​ប្រទះឃើញ​ស្នាមជើង​ដើរ​ចុះ​ទឹក​ប្រឡាយ ទើប​ចុះ​រាវរក​និង​ស្រង់​ក្មេង តែ​វា​បាន​ស្លាប់​ហើយ​។​

​គណៈកម្មការ​ត្រួតពិនិត្យ​សព បាន​ឲ្យ​ដឹងថា ក្មេង​ប្រស ពិតជា​ស្លាប់​ដិ​យ​លង់ទឹក មិនមែន​មែន​ស្លាប់​ដោយ​ឃាតកម្ម​ឡើយ​៕​