ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ការប្រកួត​កីឡា​ខ្សោយ​បញ្ញា នៅ​ខេត្តបាត់ដំបង បានបញ្ចប់​ហើយ​លោក សែម សុខា អនុប្រធាន ក្នុងនាម​គណ​:​ក​ម្មា​ធិ​ការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រគល់​ពាន​ដល់​ជ័យលាភី​។​

​សម្រាប់​ការប្រកួត​កីឡា​ជន​បញ្ញា​ខ្សោយ ដែលមាន ៣ វិញ្ញាសា គឺ វិញ្ញាសា​អត្តពលកម្ម ប៊ូល និង​បាល់ទាត់ មាន​គ្រូបង្វឹក គណៈកម្មការ​បច្ចេកទេស អាណាព្យាបាល និង​កីឡាករ កីឡាការិនី សុរ​បប្រមាណ ១៥០ នាក់ មកពី​ខេត្តបន្ទាយមានជ័យ និង​ស្រុក​ជុំវិញ ខេត្តបាត់ដំបង ។ កីឡាករ​សរុប មាន​ចំនួន ៤៩​នាក់ ស្រី​១៣​នាក់ ក្នុងនោះ​កីឡា បាល់ទាត់​មាន ៣ ក្រុម ២៤​នាក់ រួមមាន បាត់ដំបង​អក្សរ A បាត់ដំបង​អក្សរ B និង​ខេត្តបន្ទាយមានជ័យ ចំពោះ​កីឡាអត្តពលកម្ម មាន ៥ នាក់ និង​កីឡា​-​ប៊ូល​ឈើ ២០ នាក់ ។​

​លទ្ធផល​សម្រាប់​ប្រភេទ​កីឡាអត្តពលកម្ម​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ខេត្តបាត់ដំបង ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ខេត្តបន្ទាយមានជ័យ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ខេត្តបាត់ដំបង ។ កីឡា​ប៊ូល​ឈើ​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ ខេត្តបន្ទាយមានជ័យ និង​ចំណាត់ថ្នាក់ លេខ​២ បាន​ទៅលើ​ខេត្តបាត់ដំបង​។ រីឯ​កីឡាបាល់ទាត់​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​ខេត្តបាត់ដំបង A ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​បាត់ដំបង B និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ ខេត្តបន្ទាយមានជ័យ ។​

​លោក សែម សុខា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង អាណាព្យាបាល​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា មក​ចូលរួម ដើម្បី​លើកស្ទួយ និង​រួមចំណែក​ជួយ​លើ វិស័យ​ពិការភាព ជាពិសេស​វិស័យ​កីឡា ស្ប៉េ​ស្យា​ល់ អូឡាំពិក​កម្ពុជា ជានិច្ចកាល គណៈកម្មាធិការ​ជាតិ ស្បេ​ស្បា​ល់អ​ឡាំ​ពិ​ក​កម្ពុជា តែងតែ​យកចិត្តទុកដាក់ ពង្រឹងពង្រីក ចលនា​ស្ប៉េ​ស្យា​ល់​អូឡាំពិក ដល់​បណ្តា​ខេត្ត​នានា ព្រមទាំង​បាន​បណ្តុះបណ្តាល មន្ត្រី​ជំនាញ ធ្វើការ​ហ្វឹកហាត់ ដល់​ជនពិការ ខ្សោយសតិ​បញ្ញា ក្នុង​គោលបំណង ផ្ដល់ឱកាស​ឲ្យ​ពួកគាត់ បាន​ចូលរួម ក្នុង​សកម្មភាព​សង្គម​៕/V​