ដោយ​:​ដេប៉ូ​/​ភ្នំពេញ​៖ នាយកដ្ឋាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កម្មវិធី​បើក និង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ទស្សនា​វ​ដ្តី​កម្ពុជា សម្រាប់​ការស្រាវជ្រាវ​អប់រំ និង​ស្ទែ​ម (Cambodian Journal of STEM and Education Research) ។​

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកចូលរួម​ផ្សេងទៀត​ជាង​២០០​នាក់​។​

​បើតាម​ក្រសួង​អប់រំ​បានបញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ការរៀបចំ​ឱ្យមាន​ទស្សនាវដ្ដី​ស្រាវជ្រាវ​វិទ្យាសាស្ត្រ សម្រាប់​បោះពុម្ពផ្សាយ​អត្ថបទ​ស្រាវជ្រាវ​ក្នុងស្រុក​ជា​ភាសា​ខ្មែរ​នេះ ជាការ​រួមចំណែក​បន្ថែ​ម​ក្នុង​ការកសាង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ការស្រាវជ្រាវ​នៅ​កម្ពុជា​។

​ទន្ទឹមនឹង​គំនិត​ផ្ដួចផ្ដើម​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំង​សាធារណៈ និង​ឯកជន​ជាពិសេស​អ្នកស្រាវជ្រាវ​ទាំងអស់ ក្នុងការ​សិក្សា​ស្រាវជ្រាវ​ប្រកបដោយ​គុណភាព និង​បន្ត​បោះពុម្ព​អត្ថបទ​ដែលមាន​លក្ខណៈ​វិទ្យាសាស្ត្រ​ជា​ភាសារ​ខ្មែរ ដើម្បី​បង្កើន​ធនធាន​សិក្សា​សម្រាប់​បម្រើ​លើ​កា​រៀន និង​បង្រៀន​នៅ​កម្ពុជា​៕ សរន​