ដោយ:រ៉ាម៉ន/ភ្នំពេញ៖នៅព្រឹកថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ២០២២ លោកឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​មហា​ឧបាសិកា កុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែល​ត្រូវ​ជាម្តាយ​ក្មេក របស់​ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ថ្ងៃ​អង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ២០២២ ក្នុង​ជន្មាយុ ៩២ឆ្នាំ ដោយ​ជរាពាធ៕srn