ប្រែ​សម្រួលៈ​បំណង​(​ឆាយ​ណា​ដេល្លី​)៖ ការពេញនិយម​និង​គោលនយោបាយ​អំណោ​ផល ធ្វើអោយ​ការលក់​ចេញ​រថយន្ត​អគ្គិសនី​និង​រថយន្ត​កូនកាត់​កើន​ឡើង​ជាង​ង​១០០​ភាគរយ​នៅចិន។​

​ការលក់​រថយន្ត​ថាមពល​ថ្មី​ឬ​រថយន្ត​អគ្គិសនី​(NEV)​នៅ​ចិន​ត្រូវ​រំពឹងថា​នឹង​ឡើង​ដល់​៦​លាន​គ្រឿង​នៅ​ឆ្នាំ​នេះ នៅពេល​វិស័យនេះ​មាន​សម្ទុះ​កើនឡើង​ខ្លាំង​ដោយសារតែ​មាន​ការពេញនិយម​ក្នុងចំណោម​​អ្នកប្រើប្រាស់ នេះ​បើ​តាម​ការបញ្ជាក់​ពី​សមាគម​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ចិន​កាលពី​ថ្ងៃ​អង្គារ​ទី០​៩​សីហា​។​

​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ចិន​បាន​បាន​នាំ​ចេញ​រថយន្ត​អគ្គិសនី​៤៩.០០០​គ្រឿង​ទៅ​ក្រៅ​ប្រទេស​កាលពី​ខែ​កក្កដា គឺ​ស្មើនឹង​២២​ភាគរយ​នៃ​ការនាំ​ចេញ​រថយន្ត​សរុប​។​ក្រុមហ៊ុន​ទាំងនេះ​បាន​លក់​ចេញ​​រថយន្ត​អគ្គិ​ស​នៅ​និង​រថយន្ត​កូនកាត់​(អគ្គិសនី​លាយ​ឥន្ធនៈ) សរុប​៥៦៤.០០០​គ្រឿង​នៅ​ខែកក្កដា ដោយ​កើន​១២៣,៧​ភាគរយ​ធៀប​នឹង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំមុន ។​

​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​ចិន​បាន​បាន​នាំ​ចេញ​រថយន្ត​អគ្គិសនី​៤៩.០០០​គ្រឿង​ទៅ​ក្រៅ​ប្រទេស​កាលពី​ខែ​កក្កដា​

​ការលក់​រថយន្ត​អគ្គិសនី​នៅ​ប្រាំពីរ​ខែ​ដើមឆ្នាំ​នេះ​បាន​កើន​ដល់​៣,០៣​លាន​គ្រឿង ដោយ​កើន​១២៣​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​មួយ​ឆ្នាំ​មុន​។​

​គូ​យ តុង​ស៊ូ​(Cui Dongshu)​មន្ត្រី​នៅ​សមាគម​រថយន្ត​អគ្គិសនី​ចិន បាន​និយាយថា​«​យើង​សំរេចបាន​ហួស​ការរំពឹង​ទុក​។​យើង​បាន​កែ​ចំនួន​លក់​ចេញពី​៥,៥​លាន​មក​៦​លាន​គ្រឿង​សំរាប់​ឆ្នាំនេះ​»​និង​​ការលក់​ប្រចាំខែ​សំរាប់​ខែសីហា​ដល់​ធ្នូ​ជា​មធ្យម​៦០០.០០០​គ្រឿង​។​គួបផ្សំ​នឹង​រថយន្ត​ធំ​និង​រថយន្តក្រុង​អគ្គិសនី ការលក់​រថយន្ត​អគ្គិសនី​គ្រប់​ប្រភេទ​នៅ​ចិន​អាច​ឡើងដល់​៦,៥​លាន​គ្រឿង​នៅក្នុង​ឆ្នាំ​២០២២​។​

​រថយន្ត​ថាមពល​ថ្មី កំពុង​ត្រូវបាន​សាកល្បង​នៅ​រោងចក្រ​មួយ​ក្នុង​ទីក្រុង ជីន​ហួរ ក្នុង​ខេត្ត​ជេ​ជៀង​

​លោក គូ​យ តុង​ស៊ូ បាន​និយាយថា ប្រជាប្រិយភាព​និង​ការអាចទទួលយក​បាន​នៃ​រថយន្ត​អគ្គិសនី​ចិន​កាន់តែ​មាន​សម្ទុះ​កើនឡើង​និង​ថេរ​។​ទិន្នន័យ​បង្ហាញថា រថយន្ត​អគ្គិសនី​តំណាងអោយ​ការលក់​រថយន្ត​​ទេសចរណ៍​ប្រមាណ​២៦,៤​ភាគរយ​នៅ​ចិន​ក្នុង​ខែកក្កដា​។​ក្នុង​ខែ​ដូច​គ្នា​កាលពី​ឆ្នាំមុន ការលក់​ចេញ​រថយន្ត​ប្រភេទ​នេះ​តំណាង​អោយ​១៦,៦​ភាគរយ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្ថែមថា រថយន្ត​អគ្គិសនី​ច្រើន​ម៉ូ​ដែល គួបផ្សំ​នឹង​គោលនយោបាយ​អំណោយផល រួម​មាន​ស្លាក​លេខ​ពិសេស​និង​ការ​អនុគ្រោះ​នៅ​ឆ្នាំនេះ បូក​រួម​ទាំង​រដ្ឋាភិបាល​ដាក់​ដំណើរកា​រកង​យានយន្ត​​មិន​បំពុលបរិស្ថាន​ផង ធ្វើ​អោយការ​លក់​កើនឡើង​។​

​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​សាន​ទុង (Shandong )​បាន​និយាយថា រថយន្ត​អគ្គិសនី​នឹង​មាន​ចំណែក​១០០​ភាគរយ​នៃ​រថយន្ត​ថ្មី​ដែល​អ្នក​ប្រើ​ទិញ​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២៥៕