តើ​អាចទៅរួច​ទេ​ដែល​គេ​ថា​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ដោយ​វ៉ាក់សាំង​បង្ការ​របេង​?

1715
ចែករម្លែក

វ៉ាក់សាំង​បង្ការ​របេង BCG 2 ដូ​ស បាន​ត្រឡប់​បញ្ច្រាស និង​ព្យាបាលជា ឱ្យ​អ្នកជំងឺ​ទឹកនោមផ្អែមប្រភេទ​១ និង​អាច​ទាំង​ប្រភេទ​២ ។​
​ ​
​ក្រុម​ស្រាវជ្រាវ​ពី​មន្ទីរពេទ្យ ម៉ាសា​ជូ​សេត នៅ​អាមេរិក បានសម្រេច​លទ្ធផល​ដ៏​អស្ចារ្យ ពេល លទ្ធភាព​រក្សា លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ ទឹកនោមផ្អែម​ប្រភេទ​១ ចំនួន​៥២​នាក់ សន្សឹមៗ​បាន​ស្តារឡើងវិញ​ក្នុង​បី​ទៅ​បួន ឆ្នាំ ហើយ​បច្ចុប្បន្ន​បាន​ប្រាំបី​ឆ្នាំ ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម ពិសោធន៍​ដោយ​ពុំមាន នរណា​មាន​សញ្ញា​លាប់​ឡើងវិញ ។​
​ ​
​គួរឱ្យភ្ញាក់ផ្អើល​ជាង​នេះ ពួកគេ​បាន​កម្ចាត់​ជំងឺ​នេះ​ដោយ​មិន ចាំបាច់​ប្រើ​ថ្នាំ​ថ្មី​ណាមួយ​ឡើយ ។ ពួក គេ​គ្រាន់តែ​ចាក់ BCG មួយ​ម្ជុល ប្រភេទ វ៉ាក់សាំង​បង្ការ​របេង មាន​អាយុ​ជិត មួយ​សតវត្សរ៍ ដែល​ប្រទេស​ជាច្រើន លើ​ពិភពលោក​ចាក់ ដោយ​មិន​គិតថ្លៃ ឱ្យ​ទារក​ទើប​កើត ។​
​ ​
​វេជ្ជបណ្ឌិត ដេ​នី​ស ហ្វូ​ត​មែន (Denis Faustman) អ្នកដឹកនាំ​ការ ពិសោធន៍ បានឱ្យដឹងថា ក្រុម​របស់លោក បាន​ចាក់​វ៉ាក់សាំង BCG ២ ដូ​ស ឱ្យ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​១ តាំងពី ប្រាំបី​ឆ្នាំមុន ។ ក្នុង​រង្វង់​បី​ឆ្នាំ បន្ទាប់មក លទ្ធភាព​រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម របស់​ពួកគេ សន្សឹមៗ​ស្តារឡើងវិញ​, បរិមាណ​ស្ករ​ក្នុង​ឈាម​ថយចុះ​១០ ភាគរយ ។ ហើយ​ក្រោយ​បួន​ឆ្នាំ តួលេខ បាន​ឡើងដល់​១៨​ភាគរយ ។ អ្នកជំងឺ ពុំ​ចាំបាច់​ត្រូវ​ចាក់​អាំង​ស៊ុយ​លីន​ទៀតហើយ​ការធ្វើ​វិភាគ ក៏​មិន​បង្ហាញ សញ្ញា​ណា​ថា ពួកគេ​ជា​អ្នកជំងឺ​ទឹកនោមផ្អែម​ទៀត ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បាន​រង់ចាំ បន្ថែម​បួន​ឆ្នាំ​ទៀត មុនពេល​ប្រកាស​គម្រោង​គួរឱ្យភ្ញាក់ផ្អើល​នេះ ។ រហូតមកទល់​សព្វថ្ងៃ អ្នកជំងឺ​ទាំងអស់នោះ សុទ្ធ តែ​ពុំមាន​សញ្ញា​រើ​ឡើងវិញ ។ បណ្តា​ជំហាន ស្រាវជ្រាវ​អំពី​យន្តការ​ជំងឺ ក៏​បង្ហាញ​ឥទ្ធិពល​របស់​វ៉ាក់សាំង BCG គឺ​ស្ថាពរ ។​
​ ​
​ក្នុងពេលនោះ ក្រុម​ផ្គូផ្គង​មួយ ត្រូវបាន​ចាក់​តែ​ឱសថ​ក្លែងបន្លំ​មាន បរិមាណ​ស្ករ​បន្ត​កើនឡើង​ក្នុង​រង្វង់ ប្រាំបី​ឆ្នាំកន្លងមក ។​
​ ​
​បច្ចុប្បន្ន ពួកគេ​កំពុង​ដំណើរ ការស្រាវជ្រាវ​បន្ត​លើ​កណ្តុរ និង រកឃើញ​វ៉ាក់សាំង BCG អាចមាន ប្រយោជន៍ សម្រាប់​ទាំង​អ្នកជំងឺ​ទឹកនោម ផ្អែម​ប្រភេទ​២ ៕ ប្រែ​សម្រួល​: រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម