ដោយ : ប​.​ជ័យ / បន្ទាយមានជ័យ​៖​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០២២​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​នាំយក​នូវ​អំណោយ​មនុស្សធម៌​មក​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចាស់ជរា​ស្ត្រី​មេម៉ាយ​ចំនួន ១៥​គ្រួសារ​រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ។​អំណោយ​មាន អង្ករ ត្រីខ មី ទឹកត្រី មុង​មួយ សារុង ក្រមា អាវយឺត ជែ​លលា​ង​សម្អាត​ដៃ​និង​ទឹក​សុទ្ធ​មួយចំនួន​។​នេះ​បើ​យោង​ការ ឱ្យដឹង​របស់លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ស្រុក ។​

​ក្នុងឱកាស​នេះដែរ លោក អ៊ុំ រាត្រី ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​បន្ទាយមានជ័យ​បាន​នាំនូវ ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​ប្រធាន​កាកបាទក្រហម កម្ពុជា​តែងតែ​គិតគូរ​ដល់​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ទិសទី​ពិសេស​បងប្អូន​ដែលមាន​ជីវភាព​ទីទ័លក្រ​ចាស់ជរា​ស្ត្រី​មេម៉ាយ​កុមារកំព្រា​ជាដើម ៕​សរន​