ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា ថៃ នៃ​ក្រុង​ប៉ោយប៉ែត និង​ស្រុក​អារញ្ញ​ប្រាថេត រួមគ្នា​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន អនាម័យ នៅ​មាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ នេះ ។​

​អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ នៃ​ភាគី​ទាំង​២ ដែល​ចូលរួម គឺមាន​គ្រប់​សមាសភាព ទាំង​កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ស៊ីវិល និង​មាន យុវជន​ជាច្រើន​នាក់ ។​

​នេះ​បើតាម​លិខិត​លេខ​១៩៨/២២ លអ​ជ ចុះ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ របស់​រដ្ឋបាល ក្រុង​ប៉ោយប៉ែត ចុះហត្ថលេខា​ដោយ​លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត ។​

​ចំណែក​លោក​វរសេនីយ៍ សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​កាសែត រស្មី​កម្ពុជា នា​ថ្ងៃទី​១១ ខែសីហា​នេះ​ថាៈ សមាសភាព​ដូចខាងលើ​នៃ​ភាគី​កម្ពុជា ថៃ មកពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​មកពី​ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ រាប់សិប​នាក់ បាន​ចូលរួម​យុទ្ធនាការ​សម្អាត​អនាម័យ​បរិស្ថាន នៅ​មាត់ទ្វារ​ច្រកព្រំដែន អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក ដូច​ការគ្រោងទុក​។​

​ភាគី​ទាំងពីរ បានដឹងថាៈ កម្មវិធី​យុទ្ធនា​ការសម្អាត​អនាម័យ​បរិស្ថាន នៅ​មាត់ទ្វារ​ច្រកព្រំដែន​អន្តរជាតិ ប៉ោយប៉ែត​-​ខ្លង​លឹក តែង​ធ្វើឡើង​រាល់ ២ ទៅ ៤ ដង ក្នុង​១​ឆ្នាំ ក្នុង​គោលបំណង​ពង្រឹង កិច្ចសហប្រតិបត្តិការ លើ​វិស័យ​បរិស្ថាន សុខុមាលភាព សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និង​ជំរុញ​លើកកម្ពស់​ពហុ​បំណង ៕/V​