ដោយៈទេព មង្គល / ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នេះ ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ បានបញ្ជាក់ថាៈ ថ្លែលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ នឹងចុះមក ៤.៦៥០ រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.០០០ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50 ppm ។