​ម៉ូតូ​កង់​៣​ផលិត​ប្រទេស​ឥណ្ឌា​បានមក​ដល់​ខេត្ត​ជាប់​ព្រំដែន​ហើយ​

1415
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ម៉ូតូ​កង់​៣​ឬ​ហៅ​ម្យ៉ាង​ទៀតថា​ម៉ូតូ​PassApp​ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា​មាន​វត្ត​មាននៅ​ខេត្ត​ជាប់​ព្រំដែន​ប៉ែក​ខាងលិច​ហើយ​រត់​ឈ្នួល​គិត​តម្លៃ​តាម​ចំនួន​គីឡូម៉ែត្រ​។​

​លោក​ម៉េ​ត​សុខាភិបាល​អ្នករត់​ម៉ូតូ​បាន​ប្រាប់​ឱ្យដឹងថា​ម៉ូតូ​កង់​៣​របស់លោក​ទិញ​បង់​រំ​លោះ​ក្នុងតម្លៃ​៣១០០​ដុល្លារ​អាមេរិក ដោយបាន​ដំណើរ​ការដឹក​ភ្ញៀវ​ជិត​២​ខែ​មកហើយ​។ ជា​មធ្យម​ប្រាក់ចំណូល​ដែល​រកបាន​ពី​មុខរបរ​ខាងលើនេះ​ចំនួន​ចាប់ពី​៦​ម៉ឺន​ទៅ​៧​ម៉ឺន​រៀល​ក្នុង​១​ថ្ងៃ ។​ប៉ុន្តែ​ប្រាក់​ដែល​រត់​ឈ្នួល​បាន​នេះ​មិន​នៅសល់​ទាំងអស់​នោះទេ ដោយ​ត្រូវ​បង់​ទៅ​ឱ្យទៅ​ក្រុមហ៊ុន​ប្រព័ន្ធ​អន​ឡាញ​Pass App ចំនួន​១៥​ភាគរយ​នៃ​ទឹក​លុយ​ដែល​រកបាន ព្រោះ​ការភ្ជាប់​ប្រព័ន្ធ​PassApp​មាន​ប្រយោជន៍​ប្រាប់​ដំណឹង​បាន​លឿន​និង​មាន​ម៉ូយ​ច្រើន​ក្នុងការ​បម្រើសេវា​ដឹកជញ្ជូន​នេះ​។​

ការធ្វើដំណើរ​តាម​មធ្យោបាយ​មួយ​នេះ​អតិ​ថិ​ជន​មាន​ជំរើស​២ ដោយ​គិត​ជា​គីឡូម៉ែត្រ​ក៏បាន ឬ​ម៉ៅ​លើ​ជើង​ធ្វើដំណើរ​ក៏បាន ។​ករណី​ភ្ញៀវ​ជិះ​ធម្មតា​តម្លៃ​ក្នុង​១​គីឡូម៉ែត្រ​ដំបូង​អតិថិជន​ត្រូវ​បង់ថ្លៃ​ចំនួន​៣.០០០​រៀល ។​ប៉ុន្តែ​ចាប់ពី​២​គីឡូម៉ែត្រ​ឡើងទៅ​តម្លៃ​គិតពី​អតិថិជន​ត្រឹមតែ​១.០០០​រៀល​ប៉ុណ្ណោះ​។ តែបើ​ភ្ញៀវ​ចង់​ម៉ៅ​លើ​ជើង​ធ្វើដំណើរ​វិញ​ត្រូវ​ទូទាត់​តាម​ចម្ងាយ បើ​ភ្ញៀវ​ចង់ឱ្យ​រង់ចាំ​នោះ​ត្រូវ​គិតថ្លៃ​រង់ចាំ​ក្នុង​១​ម៉ោង​ចំនួន​២​ដុល្លារ​ទៀត​។​

​លោក​ម៉េ​ត​សុខា​បានបញ្ជាក់​បន្តថា​ម៉ូតូ​កង់​៣​ដែល​រត់​ឈ្នួល​នៅក្នុង​ខេត្តបាត់ដំបង​មាន​ប្រមាណ​ជា​១០​គ្រឿង​ប៉ុណ្ណោះ​។​មធ្យោបាយ​ដឹកជញ្ជូន​នេះ​ប្រជាពលរដ្ឋ​ហាក់​មាន​ចំណូលចិត្ត​ជិះ​ច្រើនជាង​ម៉ូតូឌុប​ធម្មតា​ព្រោះ​បើ​មាន​ទំនិញ​ឥ​វ៉ាន់​ឬ​មាន​គ្នាច្រើន​ជិះ​ចំណេញ​និង​មាន​ភាពងាយស្រួល មិនត្រូវ​ថ្ងៃ​ក្តៅ​ឬ​ត្រូវ​ទឹកភ្លៀង​ទៀតផង​។​

ដោយឡែក​លោក ប្រាជ្ញ ប៊ុន​ឃាង ប្រជា​​ពលរដ្ឋ​រស់នៅ​ក្នុងភូមិ​អូរ​តា​គាំ​៣ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង បាន​រៀបរាប់ថា ការជ្រើសរើស​មធ្យោបាយ​ដឹកជញ្ជូន​ម៉ូតូ​ក៎ង់​៣ទើប​ម៎កដល់​ថ្មី​នេះ​បង្កលក្ខណៈ​ប្រសើរ​ច្រើន​ដូចជា​ដាក់​ឥ​វ៉ាន់​ឬ​មនុស្ស​ជិះ​បាន​គ្នាច្រើន មិន​សើម​ទឹកភ្លៀង​ពេល​រដូវវស្សា​ពិសេស​មាន​សុវត្ថិភាព​ជាង​ម៉ូតូឌុប​ធម្មតា​៕S/

​ម៉ូតូ​កង់​៣​ផលិត​ប្រទេស​ឥណ្ឌា​បានមក​ដល់​ខេត្ត​ជាប់​ព្រំដែន​ហើយ​


ទីតាំងផ្សាយពាណិជ្ជកម្ម