ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង​: សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ប្រើ​ហិង្សា​វាយ​ឪពុក​បង្កើត​គ្រាន់តែ​សុំ​លុយ​១​ពាន់​រៀល​ទិញ​ស្រា​ផឹក​កាលពី​
​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០២២​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​បានអោយដឹងថា​ជនសង្ស័យ​មានឈ្មោះ​មាគ សា​រន អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ពោន ឃុំ​ដូង ស្រុក​រមាសហែក ចំណែក​ឪពុក​រងគ្រោះ​មានឈ្មោះ​មាគ សា​រ៉ា​យ អាយុ​៥៨​ឆ្នាំ រងរបួស​បែកក្បាល​ធ្ងន់​។​
​តាម​អ្នកភូមិ​បានអោយដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ជា​កូន​បាន​ផឹកស្រា​ស្រវឹង​មកដល់​ផ្ទះ ខណៈនោះ​ឪពុក​បាន​ដើរមក​ជិត​ហើយ​ក៏បាន​និយាយ​សុំ​លុយ​ចំនួន​១​ពាន់​រៀល ដើម្បី​ទិញ​ស្រា​ហូប​។​

​ក្រោយ​បង្កហេតុ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដូង​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​នាំខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​មក​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើការ​សួរនាំ ហើយ​បាន​រាយការណ៍​សុំ​យោបល់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​កសាង​សំណុំរឿង​តាមច្បាប់​៕​