ផ្ទះ​ឈើ​២២​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​នៅ​ខណ្ឌមានជ័យ​

825
ចែករម្លែក

(​ភ្នំពេញ​)៖ ផ្ទះ​ប្រជាពលរដ្ឋ ធ្វើ​ពី​ឈើ​ប្រកស​ង្ក័​សី​២២​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នៅវេលា​ម៉ោង ៥​ទៀបភ្លឺ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​ជិត​វត្ត​ដំបូក​ខ្ពស់​ក្នុងភូមិ​ក្បាល ទំនប់​៣ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​មូលហេតុ​នៃ​អគ្គិភ័យ​នេះ ពុំទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ តែ​អាច​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី ។​

​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​២៧​គ្រឿង ក្នុងនោះ​៥​គ្រឿង មកពី​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​២២​គ្រឿង​ទៀត​មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ កម្លាំង​សមត្ថកិច្ច​មាន ការលំបាក​ខ្លាំង ព្រោះ​ស្ថានភាព​ផ្លូវ​មាន​លក្ខ​ណះ​តូចចង្អៀត​ពិបាក​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ ចូលទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​៕ ដោយ​: ចាន់តូ​

ផ្ទះឈើ២២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងនៅខណ្ឌមានជ័យដោយៈចាន់តូភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ ធ្វើពីឈើប្រកសង្ក័សី២២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដែលមានទីតាំងស្ថិតនៅជិតវត្តដំបូកខ្ពស់ ក្នុងភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។មូលហេតុ​នៃ​អគ្គិភ័យ​នេះ​ ពុំ​ទាន់​ដឹង​ច្បាស់លាស់​នៅឡើយ​ទេ​ តែ​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី​ ។ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់២៧គ្រឿង ក្នុងនោះ៥គ្រឿង មកពីអាវុធហត្ថរាជធានី​ភ្នំពេញ និង២២គ្រឿងទៀតមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ កម្លាំងសមត្ថកិច្ចមានការលំបាកខ្លាំង ព្រោះស្ថានភាពផ្លូវ​មានលក្ខណះតូចចង្អៀត ពិបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់៕

Posted by Rasmei Kampuchea Daily on Saturday, June 23, 2018

ទីតាំងផ្សាយពាណិជ្ជកម្ម