ព្យុះ​ទី​៧ រលាយ ភ្លៀងខ្យល់​ចុះខ្សោយ រហូតដល់​ក្រោយ​ថ្ងៃទី​១៥ សីហា ទើប​មាន​ភ្លៀង​ច្រើន​ជាថ្មី​
​ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្យុះ​ទី​៧ បាន​រលាយ​ហើយ នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា បន្ទាប់ពី​បាន​ដើរកាត់​លើ​ប្រទេស​វៀតណាម ខាងជើង រហូត​ទៅដល់​ក្នុងប្រទេស​ឡាវ ធ្វើឱ្យ​ផ្ទៃមេឃ នៅ ក្នុងប្រទេស​កម្ពុជា នៅ​បន្ត​អាប់អួរ​មួយថ្ងៃ​នេះ​ទៀត ជាមួយនឹង​ការធ្លាក់​ភ្លៀង កម្រិត​ខ្សោយ រហូតដល់​ព្រឹក​ថ្ងៃទី​១២ ខែសីហា បន្ទាប់ពី​មាន​ភ្លៀង ធ្លាក់​ជោគជាំ ដល់​កម្រិត​ជាង ១០០ មី​លី​ម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង រួចមក​។​