គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បានចេញ​ផែនការ​ណែនាំ ស្ដីពី​ការរៀបចំ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ និង​កឋិនទាន​

​យោងតាម​ផែនការ​ណែនាំ ស្ដីពី​ការរៀបចំ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ និង​កឋិនទាន ចុះ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បានឱ្យដឹងថាៈ ឆ្នាំនេះ ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ ១ រោច ដល់​ថ្ងៃ ១៥ រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃទី​១១ ដល់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២២​។ ចំណែក បុណ្យ​កឋិនទាន នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ ១ រោច ខែអស្សុជ ដល់​ថ្ងៃ ១៥ កើត ខែ​ក​ត្ដឹក ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​។​

​ដើម្បី​រៀបចំ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ និង​កឋិនទាន ឱ្យ​ប្រព្រឹត្តទៅ​ស្របតាម​ទំនៀមទម្លាប់ ប្រពៃណី​ព្រះពុទ្ធសាសនា និង​អនុវត្តតាម​វិធានការ ៣​ការពារ និង ៣​កុំ របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល សំដៅ​បង្ការ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ គណៈកម្មាធិការ​ជាតិ រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បានធ្វើ​ការណែនាំ នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដល់​ក្រសួង មន្ទីរ ស្ថាប័ន អង្គភាព និង​វត្ត​អារាម​នានា នៅ​ទូទាំងប្រទេស ដូច​មាន នៅក្នុង​សេចក្ដីណែនាំ​ខាងក្រោម​។​