​ភ្នំពេញ​៖ ណាហ្គា​វើ​លដ៍ ផ្តល់ជូន​នូវ​ការជួបជុំ​ដ៏​រីករាយ និង​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ច្រើន ក្នុងឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ ដូចជា នំ​សែន​ព្រះ​ខែ​ខ្ចប់​ក្នុង​ប្រអប់​នាំ​សំណាង ម្ហូប​សុភមង្គល ការសម្តែង​សិល្បៈ និង​ការតុបតែង​លម្អ​ក្នុង​អគារ​ដ៏​ទាក់ទាញដើម្បី​ផ្តល់នូវ​បទពិសោធន៍​មិនអាច​បំភ្លេចបាន​សម្រាប់​គ្រប់គ្នា​។​

​ការ​ជាវ និង​ចែករំលែក​នំ​ព្រះ​ខែ​ដល់​មនុស្ស​ជុំវិញ គឺជា​ទំនៀមទម្លាប់​ដែល​ត្រូវបាន​អនុវត្ត​ជា​យូរ​មកហើយ​នៅក្នុង​តំបន់​។ ក្រុម​មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes និង Fortune Palace របស់​ណាហ្គា​វើ​លដ៍ បាន​ច្នៃ​បង្កើត​នំ​ព្រះ​ខែ និង​ដុត​ថ្មីៗ​រៀងរាល់ថ្ងៃ​ដោយ​ប្រើ​គ្រឿងផ្សំ​ស្រស់ៗ​គុណភាព​ខ្ពស់​ដែល​ផ្តល់នូវ​សាច់​នំ និង​ស្នូល​ល្មួត​ឆ្ងាញ់​ជាប់ចិត្ត​។​

​នំ​មាន​៤ រសជាតិ​សម្រាប់​ជ្រើសរើស (​ស្នូល​ធម្មតា ឬ​មាន​ស៊ុត​ពីរ​) ដូចជា​រសជាតិ​គ្រាប់​ឈូកស​បែប​ហុងកុង ស្លឹក​តើយ ទុរេន​បែប​អាស៊ី និង​ទី​រ៉ា​មី​ស៊ុ​បែប​អ៊ីតាលី​។ ឆ្នាំនេះ ណាហ្គា​វើ​លដ៍​បាន​រចនា​ប្រអប់​នំ នាំ​សំណាង​ថ្មី​ដែលមាន​៣​ទំហំ​ផ្សេងគ្នា​៖ ប្រអប់​ដែលមាន​នំ ១​ដុំ(​តម្លៃ​ចាប់ពី​១៤​ដុល្លារ​) ប្រអប់​ដែលមាន​នំ៤​ដុំ (​តម្លៃ​ចាប់ពី ៥៥ ដុល្លារ​) និង​ប្រអប់​ដែលមាន​នំ ៨​ដុំ (​តម្លៃ​ចាប់ពី​១០៨​ដុល្លារ​) ជា​កាដូ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ ដៃគូ​ធុរកិច្ច និង​មិត្ត​រួមការ​ងារ -​ល​-​។​

​ក​ម្ម៉​ង់​នំ​ព្រះ​ខែ​ដោយ​ទាក់ទង​ទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ [email protected]​។ នំ​ព្រះ​ខែ ក៏មាន​ដាក់លក់​រៀងរាល់ថ្ងៃ​ផងដែរ​រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា នៅ​កន្លែង​ទទួលភ្ញៀវ Lobby Lounge និង​ភោជនីយដ្ឋាន​ចិន Fortune Palace នៅ​ណាហ្គា​វើ​លដ៍​ទី​១ និង​ភោជនីយដ្ឋាន Golden Bowl, Food Pavilion និង Hall of Golden Chimes នៅ​ណាហ្គា​វើ​លដ៍​ទី​២​។ សូម​តាមដាន​ទំព័រ Facebook និង WeChat របស់​ណាហ្គា​វើ​លដ៍​ដើម្បី​ចូលរួម​ការប្រកួតប្រជែង និង​ឱកាស​ឈ្នះ​នំ​ព្រះ​ខែ​។​

​ណាហ្គា​វើ​លដ៍ ក៏មាន​បម្រើ​ជូន​នូវ​ម្ហូប​ពិសេស​ច្រើន​ជម្រើស នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ​ផងដែរ​។ប៊ុ​ហ្វេ​ឌី​ម​សាំ​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes ឥឡូវ​នេះ មាន​បម្រើ​ជូន​ក្នុងពេល​ថ្ងៃត្រង់ រៀងរាល់ថ្ងៃ ពី​ម៉ោង​១១​ព្រឹក ដល់​២៖៣០​រសៀល រីឯ​ថ្ងៃ​សៅរ៍ អាទិត្យ និង​ថ្ងៃ​បុណ្យជាតិ ចាប់ផ្តើម​បម្រើ​ជូន​ពី​ម៉ោង​១០៖៣០​ព្រឹក         (​សូម​ណែនាំ​ឲ្យ​កក់​ទុកជាមុន​) ម្នាក់​២៩​ដុល្លារ និង​ការ​បញ្ចុះតម្លៃ​ពិសេស សម្រាប់​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​។​

​ប្រសិនបើ​លោកអ្នក​មានបំណង​ចង់​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ឈ្ងុយឆ្ងាញ់​បំផុត សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន 2Pangea ដែលមាន​អាហារ​ប៊ុ​ហ្វេ​ច្រើន​មុខ​ជាងគេ ក្នុង​រាជធានី​ភ្នំពេញ រួមមាន គ្រឿង​សមុទ្រ​ស្រស់ សាច់​អាំង សាច់​ដុត ម្ហូប​ពេញនិយម​បែប​អាស៊ី អាហារ​បែប​អឺរ៉ុប និង​បង្អែម ម្នាក់​ត្រឹមតែ​២៩​ដុល្លារ ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​ម្នាក់​៣៥​ដុល្លារ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ដែលមាន​បន្ថែម​គ្រឿង​សមុទ្រ​។​

​ណាហ្គា​វើ​លដ៍ ក៏មាន​ផ្តល់ជូន​ការសម្តែង​សិល្បៈ​អបអរ​ពិធីបុណ្យ​សែន​ព្រះ​ខែ​ផងដែរ​ដែល​ចូលរួម​សម្តែង​ដោយ​សិល្បករ និង​សិល្បការិនី​ជាតិ និង​អន្តរជាតិ រៀងរាល់ថ្ងៃ ពី​ម៉ោង ៦ ល្ងាច​នៅ​ឆាក​ជាន់​ផ្ទាល់​ដី ណាហ្គា​វើ​លដ៍​ទី​១ រហូតដល់​ថ្ងៃទី​១១ ខែកញ្ញា​។

​លោកអ្នក​អាច​ថតរូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​អ្នកសិល្បៈ​ក្នុង​ឈុត​សម្លៀកបំពាក់​បែប​ចិន​បន្ទាប់ពី​ពួកគេ​បាន​សម្តែង​ផងដែរ​។​​ទទួលយក​នូវ​ពេលវេលា​​ដ៏​រីករាយ ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ក្នុងឱកាស​ពិធីបុណ្យ​សែន​ព្រះ​ខែ​នៅ​ណាហ្គា​វើ​លដ៍​៕Ph​